(វីដេអូ) កាន់តែផ្អែមទៅៗ! មីណា ជានារីដំបូងដែល សៀក ធ្វើរឿងយ៉ាងរ៉ូមែនទិកបែបនេះដាក់
មួយរយៈចុងក្រោយនេះ ចាប់តាំងពីទំនាក់ទំនងរវាងគូស្នេហ៍វ័យក្មេង សៀក និង មីណា បើកចំហរជាសាធារណៈមក មហាជនអ្នកគាំទ្រជាច្រើនតែងឃើញសកម្មភាពរបស់ពួកគេ មានភាពស្និទ្ធស្នាលផ្អែមល្ហែមទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានោះ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដែលជាថ្ងៃទិវាអន្តរជាតិនារី សៀក បានបង្ហោះវីដេអូ Surprise មីណា សម្រាប់អាហារពេលល្ងាចយ៉ាងរ៉ូមែនទិក និង ពោរពេញដោយអត្ថន័យជាខ្លាំង។ ដោយតាមការទស្សនាក្នុងវីដេអូនោះ អ្នកទស្សនាសង្កេតឃើញថា សៀក បានដាក់ទាំងកំលាំងកាយ កំលាំងចិត្តដើម្បីធ្វើរឿងដ៏គួរឱ្យរំភើបនេះ សម្រាប់មនុស្សដែលខ្លួនស្រឡាញ់។
អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ Content Creator វ័យក្មេង សៀក បានរំឭកពីពាក្យសម្ដីដែលស្រីស្អាត មីណា ធ្លាប់និយាយថា ៖ «I don’t want to be your first, but I can be your last» ដោយនាងចង់មានន័យថា បើទោះជាមិនមែនជាមនុស្សដំបូងសម្រាប់ សៀក ក៏ពិតមែន ប៉ុន្តែនាងចង់ក្លាយជាមនុស្សចុងក្រោយរបស់លោក។
ភ្លាមៗនោះ សៀក ក៏ទម្លាយអារម្មណ៍ក្ដែងៗប្រាប់ មីណា វិញថា ៖ «But I want to be your first to make this happened» ដែលលោកចង់សំដៅថា ប៉ុន្តែលោកចង់ក្លាយជាមនុស្សដំបូង ដើម្បីធ្វើរឿងដ៏រំភើបមួយនេះឱ្យកើតមានឡើងក្នុងជីវិតរបស់នាង។
ទន្ទឹមនឹងនោះ ក្រោយឃើញពាក្យពេចន៍ញ៉ែញ៉ងគ្នា ព្រមទាំងវីដេអូនេះហើយ មហាជន ជាពិសេសអ្នកគាំទ្ររបស់ Influencer មួយគូនេះ នាំគ្នាបង្ហាញចិត្តរំភើប និង សរសើរចំពោះភាពស័ក្តិសមរបស់អ្នកទាំងពីរផងដែរ៕