នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងការបរទេស បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ៥០ នាក់ ដើម្បីចូលបម្រើការងារ នៅក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
ក្នុងនោះ ផ្នែកដែលជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៥០ នាក់ ដើម្បីមកបម្រើការងារពេញម៉ោង ក្នុងអគ្គនាយកដ្ឋាន និង នាយកដ្ឋាន មានដូចខាងក្រោម៖
១. អគ្គនាយកដ្ឋានអាស៊ាន ចំនួន ១០ នាក់
២. អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និង ព្រំដែន ចំនួន ០៦ នាក់
៣. អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក ចំនួន ០៨ នាក់
៤. អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និង អាហ្វ្រិក-មជ្ឈិមបូព៌ា (ភាសាអង់គ្លេស/ភាសាបារាំង) ចំនួន ០៩ នាក់
៥. អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ចំនួន ០៤ នាក់
៦. អគ្គលេខាធិការដ្ឋាន ចំនួន ០៦ នាក់
៧. នាយកដ្ឋានព័ត៌មាន ចំនួន ០៣ នាក់
៨. នាយកដ្ឋានគោលនយោបាយ ការទូតសេដ្ឋកិច្ច និង ផែនការយុទ្ធសាស្ត្រ ចំនួន ០៤ នាក់។

ការទទួលពាក្យ នឹងត្រូវចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ត្រឹមម៉ោង ១៧៖០០ នាទី នៅនាយកដ្ឋានបុគ្គលិក នៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដែលមានអាសយដ្ឋានអគារលេខ ៣ វិថីសម្តេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖