ទម្លាយរឿងក្រោយខ្នងដ៏ក្រៅគគុក ធ្វើឱ្យ Due ហ៊ានស្នើឱ្យប៉ូលិសចុះស៊ើបហាយសូរ ៣ បងប្អូន មានឈ្មោះអក្សរកាត់ «ប»
រឿងរ៉ាវតារាស្រី Due Aisara ចេញមុខទម្លាយមានបងប្អូន ៣ នាក់ មានឈ្មោះអក្សរកាត់ «ប» ដែលថាមានជាប់ពាក់ព័ន្ធជាមួយល្បែងស៊ីសង ពេលនេះនៅតែជាប្រធានបទដែលក្តៅនៅឡើយនៅលើបណ្តាញសង្គម ព្រោះម្នាក់ៗចង់ដឹងថា តើតារាស្រី Due Aisara មានជាប់ពាក់ព័ន្ធអ្វីជាមួយបុរសម្នាក់នោះ បានជាសុខៗនាងបកអាក្រាតមុខមាត់បុរសនោះទៅវិញ?
យ៉ាងណាមិញ ចំពោះការបើកទម្លាយឈ្មោះកាត់នេះដែរ ពេលនេះខាងសមត្ថកិច្ចបានស្រាវជ្រាវ និង ចាប់ខ្លួនបុរសរូបនោះទៅសួរនាំហើយ ជុំវិញរឿងរ៉ាវដែលត្រូវបានតារាស្រី Due Aisara ទម្លាយថា មានជាប់ពាក់ព័ន្ធជាមួយនឹងល្បែងខុសច្បាប់។
លើសពីនេះទៅទៀត បើទោះបីជាពេលនេះបុរសរូបនោះស្ថិតនៅក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចក៏ដោយ តែមហាជននៅតែមានមន្ទឹលសង្ស័យដដែលថា តារាស្រី Due Aisara មានជាប់ពាក់ព័ន្ធអ្វីជាមួយបុរសរូបនោះឱ្យប្រាកដបានជានាងហ៊ានទម្លាយ និង បង្ហាញដំរួយច្បាស់ៗទាំងនេះដល់សមត្ថកិច្ច ដើម្បីចាប់ខ្លួនបុរសរូបនោះ។
ជាមួយនឹងរឿងរ៉ាវដែលមហាជនកំពុងតែចង់ដឹងនេះដែរ ថ្មីៗនេះពិធីករល្បីលោក Kanchai បានចេញមុខទម្លាយពីមូលហេតុដែលនៅសុខៗតារាស្រី Due Aisara ធ្វើបែបនោះហើយ ដោយមូលហេតុពិតប្រាកដនោះគឺដោយសារក្នុងចំណោមបងប្អូន ៣ នាក់នោះ មានបុរសម្នាក់ធ្លាប់មានទំនាក់ទំនងជាមួយនាងមួយរយៈកាលពីកន្លងទៅ ហើយធ្លាប់វាយដុំធ្វើបាបរាងកាយនាងខ្លាំង មានទាំងការគំរាមកំហែងកាន់កាំភ្លើង រហូតពេលនោះនាងបង្ខំចិត្តគេចការងារ បដិសេធរហូត ដោយសារតែរាងកាយមានស្នាមរបួសពេក៕