ប្រុសខួច ដឹងខ្លួនថាគេមិនសូវចូលចិត្តលោក ព្រោះតែមាត់ត្រង់ ចូលចិត្តនិយាយការពិត
មហាជនអ្នកគាំទ្រវិស័យភាពយន្តបានជ្រាបហើយពីតារាសម្ដែង ប្រុសខួច ដែលជាតារាសម្តែងប្រុសមានឈ្មោះល្បីមួយរូបក្នុងវិស័យភាពយន្តខ្មែរ ដោយកន្លងមកនេះលោកបានសាងស្នាដៃតាមរយៈការសម្តែងខ្សែភាពយន្តខ្មែរជាច្រើន ហើយរាល់រឿងដែលលោកបានចូលរួមសម្តែងសុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។
មិនត្រឹមតែត្រូវបានមហាជនចាប់អារម្មណ៍ជាមួយទេពកោសល្យនៃការសម្ដែងភាពយន្តនោះទេ តារាសម្តែងប្រុសរូបនេះ ក៏តែងឆក់បានការសរសើរចំពោះរូបសម្រស់របស់លោកដែលមានរូបរាងស្រស់សង្ហា និង មានទម្រង់មុខមាត់អំណោយផលពីធម្មជាតិ ថ្ពាល់ខួច ញញឹមស្រស់មានមន្តស្នេហ៍យ៉ាងទាក់ទាញផងដែរ។
ដោយឡែក ថ្មីៗនេះ ប្រុសខួច កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ ខណៈសុខៗលោកក៏បាននិយាយបង្ហាញពីចរិតលក្ខណៈរបស់ខ្លួនថាជាមនុស្សបែបណាទៅកាន់អ្នកគាំទ្រ ដែលលោកថែមទាំងដឹងខ្លួនច្បាស់ថាគេមិនសូវចូលចិត្តរូបលោក ក៏ព្រោះតែលោកជាមនុស្សបែបនោះទៀតផង។
ក្នុងនោះ ប្រុសខួច បានរៀបរាប់ថា ៖ «ពិតណាស់នៅក្នុងលោកមួយនេះ មានមនុស្សរាប់លាននាក់ គឺមានគំនិតខុសៗគ្នាទាំងអស់ អ្នកខ្លះមានគំនិតឆ្វេងនិយម អ្នកខ្លះស្ដាំនិយម អ្នកខ្លះក៏ចេះបែងចែកអ្វីត្រូវអ្វីខុស ហើយអ្នកខ្លះវិញទៀតក៏មិនចេះបែងចែកអ្វីទាំងអស់.ល.។ ចុះអ្នកវិញជាមនុស្សបែបណា? បើខ្ញុំវិញស្មើៗ តែមាត់រៀងត្រង់បន្តិច ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាគេមិនសូវចូលចិត្តខ្ញុំប៉ុន្មានទេ តែខ្ញុំមិនចេះមានល្បិចនោះទេ»៕