កាលពីយប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ មានករណីធ្លាយសារធាតុគីមីចេញពីរោងចក្រផលិតទឹកកកមួយកន្លែង បង្កឱ្យប្រជាជនមានការភិតភ័យរត់ចែកជើងគ្នា។
តាមព័ត៌មានបានឱ្យដឹងថា រោងចក្រផលិតទឹកកកមួយកន្លែងនេះ ស្ថិតនៅលើផ្លូវរ៉ាមអ៊ីនត្រា សង្កាត់អនុស្សាវរីយ៍ ខណ្ឌបាងសែន ទីក្រុងបាងកក។ ក្នុងនោះ សារធាតុគីមីដែលបានបែកធ្លាយចេញពីរោងចក្រនេះ ត្រូវបានគេដឹងថាជាសារធាតុគីមីអាម៉ូញាក់។
យ៉ាងណាមិញ អាជ្ញាធរប្រចាំតំបន់បានចុះទៅអន្តរាគមន៍ ដោយបានជម្លៀសប្រជាជនចេញ ហើយបានចូលទៅត្រួតពិនិត្យកន្លែងកើតហេតុ ហើយបានធ្វើការជាមួយនឹងអ្នកបច្ចេកទេសប្រចាំរោងចក្រ ដោយបានបិទសារធាតុគីមីខាងលើហើយរួចរាល់៕
ប្រភព៖ Khaosod