នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងអំពីការផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ន ក្នុងសង្កាត់មួយចំនួនស្ថិតក្នុងខណ្ឌចំនួន ២ នៅរាជធានីភ្នំពេញ រួមមាន ខណ្ឌដង្កោ និង ខណ្ឌកំបូល។
តាមរយៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំពោះដំណើរការផ្អាកការផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននេះផងដែរ នឹងធ្វើឡើងទៅតាមពេលវេលា និង ទីតាំងដូចខាងក្រោម ៖
១. សង្កាត់ព្រៃវែង ខណ្ឌដង្កោ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួនមួយទីតាំងនៅលើចិញ្ចើមផ្លូវលេខ ២៤៣DT ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ២០៦DT កែងនឹងផ្លូវលេខ ២៤៣DT ដល់ផ្លូវលេខ ២២០DT កែងនឹងផ្លូវលេខ ២៤១DT នៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
២. សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ២២៥មម ចំនួន ០២ ទីតាំង នៅលើចិញ្ចើមផ្លូវជាតិលេខ ៣ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៣K ដល់ផ្លូវលេខ ១៣៦DT នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹកផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
៣. សង្កាត់ព្រៃវែង ខណ្ឌដង្កោ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ២២៥មម ចំនួនមួយទីតាំង នៅលើចិញ្ចើមផ្លូវលេខ ២៣៩DT ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ២០៦DT កែងនឹងផ្លូវលេខ១៩៩DT ដល់ផ្លូវលេខ ២៤៦DT កែងនឹងផ្លូវលេខ ២៣៩DT នៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹកផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
៤. សង្កាត់ព្រៃស ខណ្ឌដង្កោ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១៦០មម ចំនួនមួយទីតាំង នៅលើចិញ្ចើមផ្លូវលេខ ២០៦DT ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ២៩CC កែងនឹងផ្លូវលេខ ១៣៦DT ដល់ផ្លូវលេខ ២៩CC-២ នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹកផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖