បើគិតមដល់ពេលនេះ រយៈពេលប្រមាណជិត ៨ ខែ មកហើយ ដែលតារាចម្រៀងប្រុស គូម៉ា និង តារាសម្តែងស្រី ម៉ៅ គឹមធីតា បានចាប់ដៃគ្នារៀបការកាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ក្រោយទាក់ទងគ្នាក្នុងនាមជាសង្សាររយៈពេល ៧ ឆ្នាំ។
ក្នុងនោះ ក្រោយចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល លោក គូម៉ា និង ភរិយា បានសម្រុកបន្ថែមមុខជំនួញជាបន្តបន្ទាប់ ដោយមានទាំងហាងលក់គ្រឿងសមុទ្រ និង តារាបាល់ទាល់ថែមទៀតផង។
យ៉ាងណាមិញ កាលពីអំឡុងខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ក្រោយរៀបការរួចលោក គូម៉ា និង ភរិយា ក៏បានបង្កើតចំណងដៃអាពាហ៍ពិពាហ៍ ប្រកាសកំពុងពពោះកូនដំបូង ដោយក្នុងផ្ទៃរបស់អ្នកនាង ម៉ៅ គឹមធីតា គឺជាកូនប្រុស។
ធ្មេចបើកៗពេលវេលា ៩ ខែ ១០ ថ្ងៃ រង់ចាំឃើញមុខកូនប្រុសក៏បានមកដល់ ដោយនៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ នេះ កូនប្រុសក្នុងផ្ទៃរបស់អ្នកនាង ម៉ៅ គឹមធីតា បានសម្រាលឃើញពន្លឺព្រះអាទិត្យហើយ ដោយអ្នកម៉ាក់ និង កូនមានសុខភាពល្អនោះ។ ម្យ៉ាងវិញទៀត បើក្រឡេកមើលឈ្មោះកូនប្រុសរបស់តារាប្រុសស្រី ១ គូ នេះ វិញពីរោះប្លែកណាស់ គឺអូនមានឈ្មោះ ប៊ូឡា គូម៉ាបាហ៊ូ៕