ផ្ញើពោះនៅមន្ទីរពេទ្យ ទៅតាមដានកូនក្នុងផ្ទៃរាល់ខែ ដល់ថ្ងៃឈឺពោះឆ្លងទន្លេ ពេទ្យប្រាប់ថាអត់ឃើញមានកូនក្នុងផ្ទៃ

Share This

ថ្មីៗនេះ នៅប្រទេសថៃ មានករណីហួសចិត្តមួយដោយបានកើតឡើងទៅលើស្រ្តីម្នាក់ដែលបានផ្ញើពោះនៅមន្ទីរពេទ្យមួយកន្លែង តែដល់ថ្ងៃឆ្លងទន្លេស្រាប់តែគ្រូពេទ្យប្រាប់ថាបាត់កូនពីក្នុងពោះ។

ស្រ្តីរូបនេះបានរៀបរាប់ឱ្យដឹងថា នាងចាប់ផ្តើមពពោះកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ហើយនាងបានទៅផ្ញើពោះនៅគ្លីនិកមួយកន្លែង រួចក៏ប្តូរមកផ្ញើនៅមន្ទីរពេទ្យប្រចាំខេត្ត ប៉ាធុមថានី វិញ។ ក្នុងនោះ នាងបានចេញចូលមន្ទីរពេទ្យជាញឹកញាប់ ដើម្បីតាមដានសុខភាពកូននៅក្នុងផ្ទៃ ហើយឃើញថាកូនរបស់នាងពិតជាលូតលាស់បានល្អមែន។

មកដល់ខែកញ្ញា ឆ្នាំ ២០២៤ គ្រូពេទ្យបានប្រាប់ថាឃើញនាងមានថង់ទឹកភ្លោះមួយទៀត រួចក៏ណែនាំឱ្យនាងវះកាត់សម្រាលមុនខែ តែដោយមិនឃើញនាងមានអាការគួរឱ្យបារម្ភ ទើបគ្រូពេទ្យណាត់នាងមកសម្រាលនៅចុងខែវិច្ឆិកាវិញ។ លុះមកដល់ថ្ងៃកំណត់ ស្រាប់តែពេទ្យឱ្យពន្យារពេលដល់ចុងខែធ្នូទៀត ដោយអាងថានាងកំពុងតែក្អក អាចបណ្តាលឱ្យប៉ះពាល់ដល់ថ្នេរនៅពេលវះកាត់រួច។

យ៉ាងណាមិញ មកដល់ចុងខែមករា ឆ្នាំ ២០២៥ កន្លងទៅ នាងក៏នៅតែមិនទាន់បានសម្រាលកូន ហើយកូនមិនឃើញរើក្នុងពោះ ទើបនាងប្រញាប់ទៅមន្ទីរពេទ្យដដែល ស្រាប់តែគ្រូពេទ្យបានឱ្យដឹងថា គេមិនមានព័ត៌មាននៃការផ្ញើពោះរបស់នាងនោះទេ លើសពីនេះទៅទៀត នៅពេលឆ្លុះអេកូទៅក៏ឃើញថាកូនរបស់នាងមានអាយុទើបតែបាន ៣ ខែប៉ុណ្ណោះ។ ដោយឡែក ដោយសារតែការមិនអស់ចិត្ត និង ហួសចិត្តជាមួយនឹងមន្ទីរពេទ្យ ទើបពេលនេះនាងបានយករឿងរ៉ាវមកចែកចាយ ដោយសង្ឃឹមថានាងនឹងមានអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយឱ្យ៕

ប្រភព៖ AMARINTV

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) ចង់ពិសោធផ្លូវនៅជប៉ុនស្អាតប៉ុនណា ដើរពាក់ស្រោមជើងពណ៌ស លទ្ធផលចុងក្រោយលើសការរំពឹងទុក

ទាន់ហេតុការណ៍៖ មុននេះយោធាថៃចាប់ផ្ដើមបា/ញ់ប្រហា-រលើកងកម្លាំងកម្ពុជា នៅតំបន់អានសេះ

មិនធម្មតា! អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ពីគ្រូពេទ្យស្ម័គ្រចិត្ត រហូតក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ធំក្នុងវិស័យអប់រំ និង សុខាភិបាល

កុំតឹងតែងពេក! បុរសម្នាក់មួម៉ៅទៅជាណែនទ្រូងស្ទះខ្យល់មួយរំពេច ក្រោយបង្រៀនកូនធ្វើកិច្ចការផ្ទះ តែកូនអត់ចេះ

មិនមែនអ្នកច្នៃម៉ូដបរទេសទេ តាមពិតឈុតឡូយៗទាំងនេះ ច្នៃឡើងដោយកូនខ្មែរ ហ្វេហ្សិនលំដាប់ខ្ពស់ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ព័ត៌មានបន្ថែម

ឈរជិតមិត្តភក្ដិ ឃើញខ្លួនឯងខ្ពស់ដូចយក្ស ខឹងចិត្តពេក នារីវ័យ ៣០ ឆ្នាំម្នាក់ ចាយលុយ ២ ម៉ឺនដុល្លារ កា-ត់ឆ្អឹងជើងចោលឱ្យបានកម្ពស់ទាបស្មើគេឯង

មិនលេងសើចទេ! អ្នកចូលចិត្តឱ្យគេញេចមុនឱ្យ ឬ ញេចខ្លួនឯង សូមប្រយ័ត្នបើញេចចំតំបន់នេះលើផ្ទៃមុខ អាចគ្រោះថ្នាក់ដល់ជីវិតបាន

ព្រះអើយ! ចង់ទិញតុក្កតា Labubu និង សំបុត្រខនសឺត នារីវ័យក្មេងម្នាក់សុខចិត្តហូតវិញ្ញាណខ្លួនឯងលក់ឱ្យប្រុសម្នាក់ ក្នុងតម្លៃជាង ១០០០ ដុល្លារ

ធ្វើការល្អ ២០ ឆ្នាំ ភ្លាត់ស្នៀតដេកក្នុងម៉ោងធ្វើការមួយភ្លែតត្រូវមេបញ្ឈប់ ដល់-កពេកប្តឹងក្រុមហ៊ុនខ្លួនឯងទារលុយបានរាប់ម៉ឺនដុល្លារ

ខំទិញស្រាថ្នាំត្រាំពស់មកផឹកប៉ូវអាប្អូនឱ្យខ្លាំង មានឯណាផឹកយូរៗអាអូនទន់ដូចព្រលឹតស្រុស ព្រោះពស់ត្រាំស្រាជាពស់ជ័រ

ហ៊ានសាកអត់? Influencer ប្រេស៊ីលល្បីម្នាក់ យកលាមកខ្លួនឯងលាបមុខ ជឿថាជួយឱ្យស្បែកស្អាតក្មេងជាងវ័យ

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នាយ៉ាងចម្លែក

ចិនមានច្បាប់ចម្លែកមួយដាក់នៅទីបេ ហាមមនុស្សស្លា/ប់មិនឱ្យចាប់ជាតិមកវិញ ទាល់តែមានការអនុម័តពីរដ្ឋ

ស្វែងរកព័ត៌មាន​ ឬវីដេអូ