កាន់តែក្តៅ! អ្នកគាំទ្រវែកញែកភ្លាម ក្រោយឃើញ Ploy ប្រតិកម្មក្តៅឆួល ពេលឮអតីតសង្សារបោះសម្តីថាស្អប់ការក្បត់
ថ្មីៗនេះ មានមហាជនមិនតិចនោះទេ ដែលកំពុងតែចាប់ក្រសែភ្នែកតាមដានរឿងរ៉ាវរវាងតារាស្រី Ploy Chermarn និង អតីតគូស្នេហ៍របស់នាង Claudin បន្ទាប់ពីអ្នកទាំងពីរបានចែកផ្លូវគ្នាមក។
ខណៈទំនាក់ទំនងបានបញ្ចប់ទៅដោយស្ងាត់ៗរយៈពេលជាង ២ ខែមកនេះ ធ្វើឱ្យមហាជនចង់ដឹងពីសុខទុក្ខពី Claudin ព្រោះនាងមិនដែលបង្ហាញមុខសូម្បីម្តងនៅលើបណ្តាញសង្គម។ ទោះយ៉ាងណា ក្រោយអ្នកគាំទ្រចង់ដឹងសុខទុក្ខ ថ្មីៗនេះ Claudin ព្រមបង្ហាញមុខហើយ ថែមទាំងបានទម្លាយអារម្មណ៍ក្នុងចិត្តប្រាប់ដល់អ្នកគាំទ្រគ្មានលាក់លៀមផងដែរ។
ក្នុងនោះ ពិធីករបានសួរទៅកាន់នាងថា ខណៈពេលមានទំនាក់ទំនងជាមួយនរណាម្នាក់ តើអ្វីដែល Claudin ស្អប់ជាងគេ? ដោយ Claudin បានឆ្លើយតបថា នាងស្អប់ការក្បត់ចិត្ត។ បើងាកមកមើល Ploy Chermarn បន្ទាប់ពីបានឮ Claudin បោះសម្តីបែបនេះភ្លាម Ploy Chermarn ទប់ចិត្តមិនបាន ដោយបានបង្ហោះសារភ្លាមថា ៖ «បានឃើញ និង ទទួលបាន ចាំស្តាប់ចេញពីមាត់ Ploy ម្តងណា ខ្ញុំនឹងចេញមុខបកស្រាយឆាប់ៗនេះ»។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញ Ploy Chermarn បង្ហោះមិនបានប៉ុន្មាន មហាជនចាប់ផ្តើមធ្វើការវែកញែកឥតឈប់ ព្រោះរឿងរ៉ាវបែកបាក់មួយនេះនៅពុំទាន់មានអ្នកណាជ្រាបច្បាស់ឡើយថា មានរឿងអ្វីកើតឡើងបានជាធ្វើឱ្យចំណងស្នេហ៍អ្នកទាំងពីរបានចប់។ មហាជននាំគ្នាបញ្ចេញមតិព្រោងព្រាតថា ៖ «Claudin គ្រាន់តែតបទៅតាមអ្វីដែលពិធីករសួរ តែនាងមិនបានសំដៅអ្នកណាឡើយ អាណិត Claudin ខំសំងំធ្វើចិត្តរាប់ខែ ចេញមុខនិយាយបន្តិចបែរកើតកំហុសទៅវិញ, Claudin មិនបានសំដៅឱ្យអ្នកណាឡើយ មានអារម្មណ៍ថានាងឆ្លើយធម្មតា ចុះហេតុអ្វីបានជាមានអ្នកខ្លះប្រតិកម្មលឿនម្លេះ»៕