ត្រូវឆ្នោតជាង ២​ លានដុល្លារ ប៊ិះក្លាយជាសេដ្ឋីហើយ តែភ្លេចកន្ទុយឆ្នោតនៅហោប៉ៅអាវ ចៃដន្យស៊យអី អាវនោះយកឱ្យគេបាត់ទៀត

Share This

ពិតជារឿងរ៉ាវដ៏គួរឱ្យហួសចិត្តណាស់ ដែលស្រ្តីចំណាស់ជនជាតិអាមេរិក វ័យ ៧៦ ឆ្នាំម្នាក់ មានសំណាងត្រូវឆ្នោតជាង ២​ លានដុល្លារ ប៊ិះនឹងក្លាយជាសេដ្ឋីទៅហើយ តែភ្លេចកន្ទុយឆ្នោតនៅក្នុងហោប៉ៅអាវ ហើយស៊យអីយកអាវនោះទៅបរិច្ចាគបាត់ទៀត។

ស្រ្តីរូបនេះមានឈ្មោះ Mildred Simoneriluto ដោយកាលពីខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ​ លោកយាយបានដើរ​ទិញ​អិវ៉ាន់​នៅ​ហាង​មួយ​ក្នុង​ទីក្រុង Morrisville រដ្ឋ Pennsylvania​ ព្រមទាំងឆ្លៀតទិញឆ្នោត Cash 5 មួយសន្លឹក ហើយក៏ដាក់ចូលហោប៉ៅអាវ រួចក៏ភ្លេចបាត់ឈឹង។ លុះក្រោយពីឆ្នោតចេញហើយបាន ២ សប្តាហ៍ យាយក៏ផ្ទៀងលេខឆ្នោត ហើយក៏បានឃើញថាយាយត្រូវឆ្នោតរង្វាន់ធំ រហូតដល់ទៅ ២.៥ លានដុល្លារឯណោះ តែអ្វីគួរឱ្យសោកស្តាយ យាយរកកន្ទុយឆ្នោតមិនឃើញឡើយ។

តាមពិតទៅកន្ទុយឆ្នោត គឺនៅក្នុងហោប៉ៅអាវដែលយាយបានពាក់នៅថ្ងៃទិញឆ្នោត តែសំណាងមិនល្អយាយបានយកអាវនេះ រួមទាំងខោអាវផ្សេងទៀតរបស់ខ្លួនទៅបរិច្ចាគទៅមូលនិធិ “Vietnam Veterans of America” បាត់ទៅហើយ។ យាយបានទូរស័ព្ទទៅសួរខាងមូលនិធិ តែគេបានប្រាប់ថាខោអាវយាយត្រូវបានចែកចាយទូទាំងប្រទេសទៅហើយ។ ខាងក្រុមហ៊ុនឆ្នោតក៏បានទុកពេលឱ្យយាយចំនួន ១ ឆ្នាំក្នុងការរកកន្ទុយឆ្នោតផងដែរ តែសំណាងមិនល្អ យាយរកមិនឃើញឡើយ៕

ប្រភព៖ Sanook 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ