អ្នកគាំទ្រតារាចម្រៀងប្រុស ណាន វីសារ ច្បាស់ជាបានជ្រាបមកហើយ ពីលោកឪពុករបស់លោក ក៏ជាកងទ័ពជួរមុខមួយរូបឈរជើងក្នុងសមរភូមិយ៉ាងអង់អាចក្លាហាន ក្នុងចំណោមវីកងទ័ពជាច្រើនទៀតនៅបន្ទាត់ព្រំដែន។
ក្នុងនោះ កាលពីអំឡុង ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ លោក ណាន វីសារ បានបង្ហាញពីស្ថានភាពរបស់លោកឪពុករបស់លោក ដែលបានរងរបួសធ្ងន់ក្នុងសមរភូមិដោយសារតែត្រូវផ្សែងពុលរបស់ថៃ និង ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃ។
យ៉ាងណាមិញ ក្រោយពីលោកឪពុកបានសម្រាកព្យាបាលបានធូរស្បើយហើយ និង បានវិលត្រឡប់ទៅកាន់ទីតាំងជួរមុខវិញនោះ ស្រាប់តែនៅយប់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ លោក ណាន វីសារ បានបង្ហាញពីស្ថានភាពរបស់លោកឪពុកជាថ្មី ខណៈជួបគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលល្បាត។
ក្នុងនោះដែរ ក្រោយលោក ណាន វីសារ បានបង្ហាញពីសុខទុក្ខរបស់លោកឪពុកជាកងកម្លាំងជួរមុខ ដែលជួបគ្រោះថ្នាក់ចរាចរណ៍អំឡុងបំពេញភារកិច្ចនោះ មហាជនបានបង្ហាញក្តីបារម្ភ និង ជូនពរឱ្យលោកឪពុកតារាចម្រៀងប្រុសខាងលើបានធូរស្បើយ។ លើសពីនោះ មហាជនជាច្រើនបានកោតសរសើរនូវទឹកចិត្តស្រឡាញ់ជាតិរបស់លោកឪពុក ណាន វីសារ ដែលទើបតែធូរស្បើយពីការបំពុលផ្សែងពុលពីទាហានថៃមិនប៉ុន្មាន ស្រាប់តែវិលទៅកាន់ជួរមុខបំពេញតួនាទីវិញភ្លាមៗ ដើម្បីប្រទេសជាតិ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖