នាពេលថ្មីៗនេះ មជ្ឈមណ្ឌលវះកាត់កុមារ ហៅពេទ្យគៀនឃ្លាំង បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា ខាងមជ្ឈមណ្ឌលនឹងមានក្រុមគ្រូពេទ្យជំនាញមកពីហុងកុង ផ្តល់ជូនការពិនិត្យ ព្យាបាល និង វះកាត់ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។
ចំពោះការព្យាបាលជំងឺ ក៏ដូចជាវះកាត់ដោយក្រុមគ្រូពេទ្យជំនាញមកពីហុងកុង គឺផ្ដល់ជូនទៅលើបងប្អូនទាំងក្មេងទាំងចាស់ ដែលមានបញ្ហាដូចជា៖
១. វះកាត់ផ្នែកដៃពិការ
២. វះកាត់ម្រាមដៃលើស
៣. វះកាត់ម្រាមដៃជាប់គ្នា
៤. វះកាត់ដៃបត់មិនបាន
សម្រាប់បងប្អូនដែលត្រូវការទទួលព្យាបាលអាចទាក់ទងទៅកាន់លេខ 012807679 ឬ ទៅកាន់អាស័យដ្ឋានដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាង ផ្លូវ៦អា ភូមិគៀនឃ្លំាង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងនោះ សូមបងប្អូនកុំសួរអ្នករត់ម៉ូតូដុបនៅគៀនឃ្លាំង អ្នកចាំចាប់អ្នកជំងឺនៅនឹងផ្លូវក្រៅអាគារ អ្នកផ្ញើរម៉ូតូ ព្រោះអ្នកទាំងអស់នោះ កំពុងអុសទាញអ្នកជំងឺដើម្បីផលប្រយោជន៏ខ្លួន៕