នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា នៅព្រឹកនេះ ការផ្ទុះអាវុធ បានរាលដាលដល់ភូមិសាស្ត្រភ្នំខ្មោច ខេត្តព្រះវិហារ ខណៈទាហានទាំង ២ ភាគីកំពុងប៉ះគ្នា។
ការផ្ទុះអាវុធរាលដាលដល់ទីតាំងខាងលើ កើតឡើងបន្ទាប់ពី មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដោយខាងភាគីថៃ បានវាយប្រហារមកលើកម្ពុជាមុន ហើយកម្ពុជាបានប្រើសិទ្ធិបាញ់តបតក្នុងការការងារទឹកដីពីពួកឈ្លានពានថៃ។
ក្នុងនោះ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងច្បាស់ៗថា កងទ័ពថៃ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ទើបកងទ័ពកម្ពុជា បានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និង បូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ ដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕