អ្នកភ្នំពេញបានសាកនៅ? បន្ទប់ Rage Room ចាយម្នាក់ជាង ១០ ដុល្លារ ចូលបញ្ចេញកំហឹង ស្ត្រេសម៉ាសប្បាយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

Share This

ផ្លូវចិត្តពិតជាសំខាន់ កាលណាផ្លូវចិត្តមិនល្អប្រសើរ ពិភពលោកនេះហាក់តូចចង្អៀត ឯសុខភាពរាងកាយក៏ប៉ះពាល់ធ្ងន់ធ្ងរ។ ថ្មីៗនេះ មានការពេញនិយមថ្មីទៀតសម្រាប់ការរំដោះផ្លូវចិត្ត ដោយគ្រាន់តែចូលទៅក្នុងទីតាំងមួយហៅថា Rage Room យើងអាចបញ្ចេញកំហឹង តាមរយៈសកម្មភាពវាយកម្ទេច បំបែក និង បំផ្លាញវត្ថុផ្សេងៗ ដោយមិនមានផលវិបាកអ្វីឡើយ។ កាលណាបានបញ្ចេញកំហឹង នោះទុក្ខសោក ស្ត្រេស និង ភាពតប់ប្រមល់ទាំងឡាយ នឹងរសាយមួយគ្រា។

អាចថាថ្មីសម្រាប់យើង តែមានយូរគួរសមដែរនៅឯបរទេស។ Rage Room អាចហៅម្យ៉ាងទៀតថា បន្ទប់កម្ទេច (smash room) ឬ បន្ទប់កំហឹង (anger room) ធ្វើឡើងសម្រាប់ការបំផ្លាញ វាជាកន្លែងដែលមនុស្សអាចរំដោះកំហឹង និង ស្ត្រេស នៅកន្លែងមួយដែលគ្រប់គ្រងត្រឹមត្រូវ។ បន្ទប់នេះត្រូវបានគេដាក់ទៅដោយរបស់ដែលអាចបំផ្លាញបាន ដូចជា ដបកែវ គ្រឿងអេឡិចត្រូនិច និង សង្ហារិមជាដើម។ អ្នកចូលទៅក្នុងបន្ទប់ ត្រូវបានផ្តល់ឱ្យនូវឧបករណ៍សម្រាប់កម្ទេចរាប់តាំងពីដំបង រហូតដល់ញញួរធំៗ។ ក្រោយពេលប្រើកំហឹងវាយរបស់អស់ទាំងនោះ វានឹងធ្វើឱ្យអារម្មណ៍ធូរស្រាលឡើង។

អ្នកចូលទៅក្នុងបន្ទប់អាចជ្រើសរើសអ្វីដែលពួកគេចង់វាយបំបែក ចាក់តន្ត្រីដែលចង់ឮ និង រយៈពេលនៃការចូលរបស់ពួកគេ។ សុវត្ថិភាពគឺជាផ្នែកមួយដ៏សំខាន់សម្រាប់បន្ទប់ Rage Room តួយ៉ាង អ្នកចូលក្នុងបន្ទប់ត្រូវពាក់ការពារដូចជា ស្រោមដៃ មួយការពារសុវត្ថិភាព ស្បែកជើងកវែង និង អាវក្រៅការពារជាដើម។ និយាយរួម បន្ទប់នេះត្រូវប្រាកដថា អ្នកចូលលេងគឺមានសុវត្ថិភាពបំផុត។​

ការចូលបន្ទប់ Rage Room មិនគ្រាន់តែជាកន្លែងបញ្ចេញកំហឹងនោះទេ តែវាក៏ជាកន្លែងឱ្យចេះគ្រប់គ្រងកំហឹងផងដែរ។

និយាយពីដើមកំណើតបន្ទប់ Rage Room បើតាមគេហទំព័រ The Mad house វាមានប្រភពនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០០០។ គេបង្កើតវាឡើងសម្រាប់ការឆ្លើយតបទៅនឹងបរិយាកាសការងារដែលមានភាពតានតឹងខ្ពស់។ គំនិតនេះវាបានរីកសាយភាយទៅកាន់ប្រទេសជាច្រើនទៀតជុំវិញពិភពលោក ជាពិសេសនៅទីក្រុង រាប់ទាំងទីក្រុង ឡុងដ៍ នៅអង់គ្លេស និង ទីក្រុង Los Angeles សហរដ្ឋអាមេរិកក៏ពេញនិយមផងដែរ។

ប៉ុន្មានឆ្នាំក្រោយនេះ Rage Room បានលូតលាស់យ៉ាងរហ័ស ដោយសារវាបញ្ជ្រាបការយល់ដឹងបានមួយផ្នែកអំពីសុខភាពផ្លូវចិត្ត និង តម្រូវការសម្រាប់រំដោះស្ត្រេស។ ហើយថ្មីៗនេះ វាក៏បានមកដល់កម្ពុជា ដោយឃើញមានកន្លែងមួយបើកនៅទីក្រុងភ្នំពេញឈ្មោះថា escapezonekh។ កន្លែងនេះបើកចម្រុះ មានជាបន្ទប់ខារ៉ាអូខេ បន្ទប់ទស្សនាភាពយន្ត បន្ទប់សិល្បៈ និង បន្ទប់ Rage Room ដែលអាចទៅកម្សាន្ត និង បន្ធូរអារម្មណ៍។

បើតាមការឆ្លើយឆ្លង Comment នៅក្នុង TikTok ការចូលបញ្ចេញកំហឹងក្នុងបន្ទប់ Rage Room ម្តង ម្នាក់តម្លៃ ១៥ ដុល្លារ រីឯពីរនាក់តម្លៃ ២៥ ដុល្លារ។ ចុះសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ឡើងកម្ដៅហើយ! កៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ គណៈកម្មការ Miss Universe ២ រូប ប្រកាសដើរចេញពីកម្មវិធី ព្រោះដឹងថា Top30 គេរើសមុនរួចហើយ

(វីដេអូ) មិត្តអ្នកសិល្បៈត្រៀមជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ នឹងដង្ហែទៅបូជានៅវត្តព្រឹកស្អែក

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

ព័ត៌មានបន្ថែម

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

នៅពោធិ៍សែនជ័យ! ម៉ែធម៌ លង់ស្នេហ៍កូនធម៌វ័យ ២០ ឆ្នាំរហូតមានផ្ទៃពោះ ៨ ខែ ឆ្លៀតពេលម៉ែធម៌ទម្ងន់ កូនធម៌បបួលមិត្តភក្តិម៉ែធម៌ ឡើងផ្ទះសំណាក់

សាឡាងដឹកមនុស្ស ២៦៧ នាក់នៅកូរ៉េ ជួបឧបទ្ទវហេតុជាប់កឿងនឹងកោះដាច់ស្រយាលមួយ ងងឹតស្ងាត់ជ្រងំ

កំណប់មហាសាល! ចិន ជីកបានកំណប់រ៉ែមាសជាង ១ ពាន់តោន ខ្នាតធំបំផុតមិនធ្លាប់មានក្នុងប្រទេស គិតជាលុយរាប់សូន្យសឹងមិនចង់អស់

ស្រណោះណាស់! ទិដ្ឋភាពស/ពជនរងគ្រោះ ១៣ នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ឡានក្រុងនៅកំពង់ធំ ដាក់តម្កល់តម្រៀបគ្នាកំពុងរង់ចាំសាច់ញាតិ

នៅភ្នំពេញ និង សឹងគ្រប់បណ្ដាលខេត្ត ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ ២២ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតនេះ

អាប់ដែតថ្មី! ពេលនេះឡានក្រុងធ្លាក់ទឹកនៅកំពង់ធំត្រូវបានស្ទូចចេញ រកឃើញអ្នកស្ល-ា//ប់ ១៣ នាក់ របួស ២៤ នាក់ ហើយនេះជាការសន្និដ្ឋានមូលហេតុបឋម

ស្វែងរកព័ត៌មាន​ ឬវីដេអូ