នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ មន្ទីរពេទ្យហ្លួងម៉ែ បានចេញសេចក្ដីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យហ្លួងម៉ែ។
តាមរយៈសេចក្ដីជូនដំណឹង មន្ទីរពេទ្យហ្លួងម៉ែ បានបញ្ជាក់ឱ្យបានដឹងថា ពុកម៉ែបងប្អូនអាចយកកុមារីអាយុ ៩ ឆ្នាំ ទៅទទួលវ៉ាក់សាំងការពារមហារីកមាត់ស្បូន HPV ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យហ្លួងម៉ែ (ចំនួនមានកំណត់) ដែលមន្ទីរពេទ្យមានបើកដំណើរការពីថ្ងៃច័ន្ទ ដល់អាទិត្យ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។
ក្នុងនោះ លោកអ្នកអាចទំនាក់ទំនងសួរព័ត៌មានតាមរយៈទូរស័ព្ទលេខ 010 228 965 ខណៈអាស័យដ្ឋានមន្ទីរពេទ្យស្ថិតនៅផ្លូវលេខ ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕