មហាជនភាំងនឹងសម្រស់ Song Hye Kyo គ្រាន់តែតែងខ្លួនសាមញ្ញចូលរួមកម្មវិធី Met Gala
នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៣ (ពេលវេលាក្នុងតំបន់) កម្មវិធីលំដាប់ពិភពលោកដ៏ល្បី Met Gala 2023 បានប្រារព្ធធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីសំណាក់កំពូលតារាល្បីៗជាច្រើនរូបមកពីគ្រប់ទិសទី ក្នុងនោះក៏មានវត្តមានតារាសម្ដែងស្រីដ៏ល្បីប្រចាំប្រទេសកូរ៉េ Song Hye Kyo ផងដែរ។
គ្រាន់តែឈានជើងជាន់កម្រាលព្រំក្រហមនៃកម្មវិធីភ្លាម តារាស្រីវ័យ ៤១ ឆ្នាំរូបនេះ បានធ្វើឱ្យមហាជនដែលចូលរួមផ្ទាល់ ក៏ដូចជាមហាជនតាមបណ្ដាញសង្គម នាំគ្នាសម្លឹងមើលមិនដាក់ភ្នែក ភ្លឹកភ្លាំងទៅនឹងសម្រស់ដ៏មានមន្តស្នេហ៍ សាច់សខ្ចីដូចបណ្ដូលចេក មើលមិនចេះជិនណាយរបស់នាង ក្នុងឈុតរ៉ូបដ៏សាមញ្ញពណ៌សាច់ដៃតូច។
ជាការពិតណាស់ កំពូលតារាសម្ដែងស្រី Song Hye Kyo បើទោះជាមានវ័យកាន់តែច្រើនក៏ពិតមែន ប៉ុន្តែរូបសម្រស់ក្មេងជាងវ័យរបស់នាង នៅតែទទួលបានការសរសើរមិនដាច់ពីមាត់នោះឡើយ៕