ភ្ញាក់ផ្អើល! ប្រទះឃើញវីដេអូមួយ បង្ហាញពីសត្វចម្លែក ដូចសត្វមកពីភពក្រៅ
វីដេអូដែលបង្ហោះលើកម្មវិធី TikTok មួយ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ក្រោយបុរសម្នាក់ បានបង្ហាញពីការប្រទះឃើញរបស់លោក នៅសត្វចម្លែកមួយក្បាល រូបរាងដូចជាសត្វមកពីភពក្រៅ ។
បង្ហោះដោយម្ចាស់គណនីមួយឈ្មោះ Stinkeyescrappy បង្ហាញឲ្យឃើញថា សត្វចម្លែកមួយក្បាលនោះ ពិតជាមានរូបរាងគួរឲ្យខ្លាច ដៃជើងរបស់វាវែងៗខ្លាំង មិនធ្លាប់បានជួបប្រទះពីមុនមកឡើយ ។
តាមរយៈវីដេអូបង្ហាញឲ្យឃើញដែរថា សត្វដ៏គួរឲ្យខ្លាចមួយក្បាលនេះ បានតោងលើផ្ទាំងថ្ម ជាមួយដៃជើងវែងៗរបស់វា ដែលមើលទៅប្រៀបដូចជាសត្វចម្លែកនៅភពផ្សេងដូចក្នុងខ្សែភាពយន្តដូច្នោះដែរ ៕
ប្រភព៖ Kenh14