ក្ដៅៗ! Lee Sun Kyun តួប្រុសក្នុងរឿង «Parasite» ត្រូវប៉ូលិសប្រទះឃើញស្លា.-ប់ក្នុងឡាន
ព័ត៌មានដ៏គួរឱ្យរន្ធត់មួយត្រូវបានប៉ូលិសប្រកាសឡើង ដោយបានបញ្ជាក់ថា តារាសម្ដែងប្រុស Lee Sun Kyun ដែលត្រូវបានស្គាល់ជាតួអង្គប្រុសម្នាក់ប្រចាំរឿង «Parasite» បានទទួលមរណភាពហើយក្នុងវ័យ ៤៨ ឆ្នាំ។
ក្នុងសេចក្ដីប្រកាសដែលបានចែកចាយដោយសារព័ត៌មាន SPOTV បានឱ្យដឹងថា កងកម្លាំងប៉ូលិស បានកំណត់អត្តសញ្ញាណរបស់បុរសដែលប្រទះឃើញស្លាប់ក្នុងឡានរបស់ខ្លួនបានហើយ ថាពិតប្រាកដជាតារាសម្ដែង Lee Sun Kyun មែន។ ឡានរបស់លោក ត្រូវបានប្រទះឃើញនៅតាមដងផ្លូវរវាងសួន Waryong និង ស្រុក Jongno ក្រុងសេអ៊ូល។
ចំពោះមូលហេតុនៃការស្លាប់ភ្លាមៗរបស់តារាសម្ដែងប្រុសរូបនេះ ខាងប៉ូលិសនៅមិនទាន់បញ្ជាក់ប្រាប់នៅឡើយទេ៕