ជាការពិតណាស់ កន្លងមក អ្នកគាំទ្រនិយមតាមដានស្តាប់បទចម្រៀងរបស់តារាចម្រៀង Original Song លោក ភីស៊ែន ច្បាស់ជាបានជ្រាបមកហើយ ថាលោកត្រូវបានចាត់ទុកជាតារាចម្រៀងប្រុសរមែងបញ្ចេញចម្រៀងសេដៗ ជូនអ្នកគាំទ្រ។
លើសពីនោះ បើនិយាយពីរឿងរ៉ាវបេះដូងឯណោះវិញ ភីស៊ែន ក៏មិនដែលបង្ហើបថា លោកមានម្ចាស់ចិត្ត ឬក៏យ៉ាងណានោះទេ។ ម្យ៉ាងវិញទៀត អ្នកគាំទ្រក៏មិនសូវសួរដេញដោលនោះដែរ ក៏ព្រោះតែម្នាក់ៗលើកឡើងថា រឿងរ៉ាវបេះដូងរបស់លោក អាចនឹងដូចបទចម្រៀងលោកច្រៀងក៏ថាបាន។
យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៥ នេះ ម្ចាស់បទ «ទុយមុយ» ភីស៊ែន បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានបង្ហោះវីដេអូក្រៅឆាកថត Pre-wedding នឹងអនាគតភរិយា។
ក្នុងនោះ ភីស៊ែន ក៏បានអមនូវសារមួយឃ្លាថា៖ «Happy Inter-Independence day and good bye Independence Day ស្វាគមន៍មកកាន់ថ្ងៃ ទ្វេរាជ្យ និងជម្រាបលាថ្ងៃ ឯករាជ្យ»៕