កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅប្រទេសឥណ្ឌា មានករណីបាក់ធ្លាក់ស្ពានកន្លែង ធ្លាក់ឡានធ្លាក់ចូលក្នុងទឹកទន្លេយ៉ាងរដូករណែល បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៩ នាក់។
តាមព័ត៌មានបានឱ្យដឹងថា ស្ពានមួយខ្សែនេះឈ្មោះថា Gambirah ស្ថិតនៅក្នុងទីក្រុង Patra រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា វាបានបាក់មួយកំណាត់ បណ្តាលឱ្យឡានម៉ូតូដែលកំពុងធ្វើដំណើរត្រូវធ្លាក់ចូលទៅក្នុងទឹកទន្លេ Mahisagar។
ដោយឡែក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Harsh Sankawi បានប្រាប់ឱ្យដឹងថា អាជ្ញាធរបានរកឃើញសាកសពចំនួន ៩ សព និងបានជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតចំនួន ៦ នាក់នៅក្នុងករណីនេះ។ ចំណែកមូលហេតុនៃការបាក់វិញនោះ កំពុងតែស្ថិតក្រោមការស៊ើបអង្កេត៕
ប្រភព៖ Khaosod