ស្ទើរទាស់សរសៃ! ប្រពន្ធទៅឆ្លងទន្លេពីរខែ មកផ្ទះវិញឃើញប្តីកំពុងអង្គុយហូបបាយជាមួយស្រីថ្មីយ៉ាងទំនង
ថ្មីៗនេះ មានឃ្លីបវីដេអូនៅតាមបណ្តាញ Tiktok មួយ បានកំពុងធ្វើឱ្យមហាជនក្តៅក្រហាយជំនួសប្រពន្ធមិនស្ទើរនោះទេ ដែលនាងជាប្រពន្ធដើម ទៅឆ្លងទន្លេតែពីរខែ មកវិញស្ទើរទាស់សរសៃ ព្រោះឃើញប្តីកំពុងអង្គុយហូបបាយជាមួយស្រីថ្មីយ៉ាងទំនង។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសថៃ បើតាមស្រ្តីខាងលើ បានទម្លាយនៅក្នុងវីដេអូថា ខ្លួនបានដាក់ច្បាប់ពីកន្លែងធ្វើការ ទៅឆ្លងទន្លេកូនស្រីចំនួន ២ ខែ ហើយក្រោយមក ក៏បានត្រលប់មកផ្ទះវិញ ដើម្បីត្រៀមខ្លួនចូលធ្វើការវិញ។
ខណៈត្រលប់មកផ្ទះវិញ រំពឹងថា នឹងបានប្តីទទួលយកចិត្តទុកដាក់ តែខុសស្រឡះ បែរស្ទើរទាស់សរសៃខ្ចី ព្រោះមកដល់ឃើញប្តី កំពុងតែអង្គុយហូបបាយជាមួយស្រីថ្មីយ៉ាងផ្អែមល្ហែមក្នុងផ្ទះរបស់ខ្លួនទៅវិញ។ លើសពីនេះទៅទៀត ប្តីចិត្តអប្រិយ ថែមទាំងស្ទុះទៅការពារស្រី ទុកឱ្យប្រពន្ធគាំ្រចិត្តទៀត។
យ៉ាងណាមិញ ស្រ្តីជាប្រពន្ធបានឱ្យដឹងថា ខ្លួនមិនទាមទារអ្វីនោះទេ ឱ្យវាចប់ត្រឹមតែប៉ុណ្ណេះចុះ ខ្លួនសុខចិត្តដើរទៅមុខបន្តទៀត ទុកឱ្យកម្មពៀរជាអ្នកធ្វើការចុះ។ ដោយឡែក មហាជននៅតាមបណ្តាញសង្គមជាច្រើន ឃើញហើយ ហាក់គ្រាំចិត្តជំនួស តែក៏នាំគ្នាលើកទឹកចិត្តនាងតាមរយៈពាក្យពេចន៍ផ្សេងៗផងដែរ៕