កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីចោរកម្មមួយនៅប្រទេសថៃ ដែលចោរបានយកកាំភ្លើងគ្មានគ្រាប់ទៅប្លន់ហាងមាស តែម្ចាស់ហាងដឹងទាន់ ដេញវាយចោររត់ផាសក្រញាំ។

ករណីមួយនេះបានកើតឡើងនៅហាងមាសមួយកន្លែងនាខេត្ត Yasothon ដោយម្ចាស់ហាងបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុមានមនុស្សប្រុសម្នាក់ដើរចូលមកសុំលុយ ខ្លួនគិតថាជាអ្នកសុំទាន ក៏បានឱនយកលុយឱ្យ តែស្រាប់តែបុរសម្នាក់នោះក៏បានលើកកាំភ្លើងចេញមក រួចគំរាមឱ្យយកមាសមកឱ្យគេ។

ម្ចាស់ហាងបានព្យាយាមនិយាយចរចាបន្លំចោរមួយសន្ទុះ រីឯក្មួយប្រុសម្ចាស់ហាងសង្ស័យថាកាំភ្លើងនោះគ្មានគ្រាប់ ក៏បានចូលទៅតទល់ ដោយបានបន្ទះក្តារវាយមុខចោរ ធ្វើឱ្យចោរភ័យខ្លួនហើយក៏បានជិះម៉ូតូរត់គេចបាត់ទៅ ដោយមិនបានមាសសូម្បីមួយជី។ ដោយឡែក ខាងអាជ្ញាធរប្រចាំតំបន់ បានចុះមកអន្តរាគមន៍ដោយធ្វើការស្រាវជ្រាវរកមុខចោរជាមុខសញ្ញានេះ នឹងនាំខ្លួនទៅដាក់ទោសទៅតាមផ្លូវច្បាប់៕
ប្រភព៖ Khaosod