នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ និង ព្យាបាលជំងឺបាតភ្នែក។
តាមការជូនព័ត៌មានពីខាងមន្ទីរពេទ្យ បានឱ្យដឹងថាការផ្តល់ជូនការពិនិត្យ និង ព្យាបាលជំងឺបាតភ្នែកនេះ គឺក្រុមគ្រូពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងធ្វើឡើងចាប់ពីថ្ងៃទី ០៧ រហូតដល់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទៅកាន់ទីតាំងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ថិតនៅផ្លូវលេខ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីសាកសួរព័ត៌មាន ឬ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ : 092 986 532៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖