(វីដេអូ) ស្ត្រីមានផ្ទៃពោះ និង ពលរដ្ឋខ្មែរស្លូតត្រង់រស់នៅជាប់ព្រំដែន ត្រូវបង្ខំចិត្តចាកចេញពីផ្ទះ ទៅកន្លែងសុវត្ថិភាព បន្ទាប់ពីភាគីថៃ បង្កហេតុដោយគឃ្លើន ឈ្លានពានមកលើទ័ពកម្ពុជាមុន

Share This

នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងយោធាកម្ពុជា-ថៃ បានបង្ខំឱ្យប្រជាពលរដ្ឋរស់នៅជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងនោះមានទាំង ស្ត្រីមានផ្ទៃពោះ ក្មេងៗ និង ចាស់ជរាផងនោះ ត្រូវរត់គេចចេញពីផ្ទះសម្បែងដ៏កក់ក្តៅរ​បស់ខ្លួន ទៅរកទីទួលសុវត្ថិភាព គេចចេញពីគ្រាប់ផ្លោងរបស់ថៃ។

តាមរយៈការឈ្លានពាន និង បង្កហេតុបាញ់ប្រហារមកលើកម្ពុជាមុន ពីសំណាក់យោធាថៃ នេះ ពិតជាបានបង្កការលំបាកដល់ពលរដ្ឋខ្មែរ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់ជាប់ព្រំដែនកម្ពុជា-ថៃ ផ្ទាល់តែម្ដង។ ក្នុងនោះ ក៏មានប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា បានឱ្យដឹងថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ ដែលចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ ទាហានឈ្លានពានរបស់ថៃ បាន​ប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចូលទឹកដីកម្ពុជា ដែលទាហានថៃបាញ់ផ្លោងគ្រាប់មកដល់ចូលភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅឃុំគោកមន ស្រុកបន្ទាយអំពិល និង តំបន់ខ្លះនៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ផងដែរថា នៅព្រឹកនេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានជូនដំណឹងឱ្យបានដឹងថា នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងច្បាស់ៗថា កងទ័ពថៃ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ទើបកងទ័ពកម្ពុជា បានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និង បូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ ដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ព័ត៌មានបន្ថែម

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

ស្វែងរកព័ត៌មាន​ ឬវីដេអូ