នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងគោរមងារ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា «សម្តេចព្រះឧត្តមវង្សា» គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២ នៃព្រះរាជក្រឹត្យតែងតាំងនេះ បានចែងថា ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។
សូមអានព្រះរាជក្រឹត្យលម្អិតខាងក្រោម ៖