នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងពីការសែនព្រេនតាមទំនៀម ក្នុងការដំឡើងព្រះបរមរូបមួយអង្គ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
រដ្ឋបាលខេត្តបានឱ្យដឹងថា នៅថ្ងៃនេះ អភិបាលខេត្តស្ទឹងត្រែង បានចូលរួមរៀបចំធ្វើពិធីសែនព្រេនតាមទំនៀម ក្នុងការដំឡើងព្រះបរមរូបព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ (ព្រះបរមរាជានុកោដ្ឋ) តម្កល់លើសួនសុវណ្ណភូមិ ដែលមានទីតាំងស្ថិតនៅដងទន្លេសេកុង ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាសមិទ្ធផលថ្មី ប្រកបដោយឫទ្ធិតេជៈបារមី និង ជាទីគោរព៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាទិដ្ឋភាពនៅខាងក្រោម ៖