ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

Share This

ភ្នំពេញ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ៖ ធនាគារ វីង បានប្រកាសដាក់ឱ្យដំណើរការយុទ្ធនាការ «កម្ចីឌីជីថល» របស់ខ្លួនជាផ្លូវការនៅថ្ងៃនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេក្នុងនាមជាធនាគារឈានមុខចំពោះនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការរស់នៅរបស់អតិថិជន។ យុទ្ធនាការថ្មីនេះត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានពិសេសមួយស្តីពី៖ «កម្ចីឌីជីថល៖ ខ្ចីភ្លាម បានភា្លម អត់ដ្រាម៉ា»។

យុទ្ធនាការថ្មីនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀតរបស់ធនាគារ វីង ដែលធ្វើឱ្យការខ្ចីប្រាក់កាន់តែងាយស្រួល លឿនរហ័ស ហើយអាចប្រើប្រាស់បានគ្រប់គ្នា។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Tallal Uh Rehman នាយកគ្រប់គ្រងធនាគារឌីជីថល នៃធនាគារ វីង បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃផលិតផលនេះ គឺដើម្បីប្រាកដថាដំណោះស្រាយហិរញ្ញវត្ថុគឺស្ថិតនៅក្នុងដៃអតិថិជន ពោលគឺពួកគាត់អាចស្នើកម្ចីបានភា្លមៗ ហើយអត់ស្មុគស្មាញ។ លោក Tallal Uh Rehman បានលើកឡើងថា ៖ «គោលបំណងរបស់យើង គឺចង់ឱ្យការខ្ចីប្រាក់មានភាពងាយស្រួល និងរហ័សសម្រាប់អតិថិជនគ្រប់ៗគ្នា។ យើងជឿថា ការខ្ចីលុយមិនគួរជារឿងពិបាកទេ វាគួរតែជាមធ្យោបាយជួយសម្រេចក្តីស្រមៃរបស់ពួកគាត់បានយ៉ាងមានប្រសិទ្ធភាព»

ធនាគារ វីង បានផ្លាស់ប្តូរបទពិសោធន៍នៃការខ្ចីប្រាក់ ដោយកាត់បន្ថយដំណាក់កាលដាក់សំណើកម្ចីពី ១០ ដំណាក់កាល មកត្រឹមតែមួយជំហានប៉ុណ្ណោះ ហើយអតិថិជនអាចចូលទៅស្នើដោយគ្រាន់តែប្រើម្រាមដៃចុចតែមួយប៉ាច់ប៉ុណ្ណោះនៅលើអេប Wing Bank។ បន្ទាប់មកកម្ចីនឹងត្រូវបានអនុម័តមួយរំពេច ហើយទឹកប្រាក់នឹងលោតចូលទៅក្នុងគណនីវីងរបស់អតិថិជនភ្លាមៗតែម្តង ដោយមិនចាំបាច់បំពេញឯកសារ រង់ចាំយូរ ឬ ជជែកពិភាក្សាផ្សេងៗទៀតឡើយ។

ការដាក់ឱ្យដំណើរការនូវឌីជីថលឡូនអ៊ែតវ៉េនឆី (Digital Loan Adventure) នាពេលនេះ ផ្តល់ជូននូវបទពិសោធថ្មីមួយ ដើម្បីជួយឱ្យអតិថិជនទទួលបានលក្ខណៈសម្បត្តិពេញលេញក្នុងការស្នើកម្ចី ដោយអតិថិជនធនាគារ វីង ទាំងអស់គ្រាន់តែធ្វើប្រតិបត្តិការទូទាត់ឱ្យបានញឹកញាប់ បញ្ចូលកាតទូរសព្ទ ទូទាត់វិក្កយបត្រទឹក-ភ្លើង ដែលការប្រើប្រាស់ជាប្រចាំបែបនេះនឹងជួយបង្កើនលទ្ធភាពស្នើកម្ចីឌីជីថល បានកាន់តែច្រើន។ រាល់ប្រតិបត្តិការនីមួយៗបានក្លាយជាជំហានមួយ ឆ្ពោះទៅរកការទទួលបានសេវាហិរញ្ញវត្ថុ ដែលធ្វើឱ្យបរិយាបន្នហិរញ្ញវត្ថុក្លាយជាការពិតសម្រាប់មនុស្សកាន់តែច្រើនជាងមុន។

កម្ចីឌីជីថល ផ្តល់ជូនអតិថិជនអាចស្នើកម្ចីបានរហូតដល់ ៥០.០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ទាបបំផុតគឺចាប់ពី ១% ក្នុងមួយខែឡើងទៅ ហើយផ្តល់នូវលក្ខខណ្ឌសងត្រលប់បត់បែនរហូតដល់ ៣ ឆ្នាំ។ លក្ខណៈពិសេសទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីធានានូវភាពងាយស្រួលផ្នែកហិរញ្ញវត្ថុ ឬ កាត់បន្ថយភាពស្មុគស្មាញដែលមិនចាំបាច់។

ដំណោះស្រាយប្រកបដោយច្នៃប្រឌិតនេះមិនត្រូវបានគេមើលរំលងឡើយ។ កម្ចីឌីជីថល របស់ធនាគារ វីង បានទទួលពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ រួចមកហើយនាពេលកន្លងមក ហើយថ្មីៗនេះ ក៏ទទួលបានពានរង្វាន់នវានុវត្តន៍នាំមុខគេនៅកម្ពុជា ពីទស្សនាវដ្តីល្បីល្បាញនៅចក្រភពអង់គ្លេស Global Banking & Finance Review ប្រចាំឆ្នាំ២០២៥ ដែលសមិទ្ធផលទាំងនេះ បានផ្តល់កិត្តិយសដល់ធនាគារ វីង ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងការធ្វើទំនើបកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ហើយត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។

រយៈពេលប្រាំបីខែដំបូងក្នុងឆ្នាំ ២០២៥ ធនាគារ វីង បានផ្តល់ដំណោះស្រាយហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជាតាមរយៈការអនុម័តកម្ចីជាង ២៣០.០០០ នាក់ ជាមួយកម្ចីឌីជីថល ដែលជួយឱ្យពួកគាត់អាចដោះស្រាយតម្រូវការហិរញ្ញវត្ថុបានភ្លាមៗ សម្រេចក្តីស្រមៃបានឆាប់រហ័ស ហើយប្រកបដោយទំនុកចិត្តទៀតផង។ អតិថិជនបានស្គាល់ កម្ចីឌីជីថល របស់ធនាគារ វីង កាន់តែច្រើនឡើង ព្រោះសេវាកម្មកម្ចីដ៏ទំនើបនេះផ្តល់នូវលទ្ធភាពក្នុងការសម្រេចក្តីស្រមៃ មិនថាជាការទិញផ្ទះដំបូង រៀបចំពិធីមង្គលការ ឬ សូម្បីតែបំពេញតម្រូវការតិចតួចចដើម្បីភាពរីករាយនឹងជីវិតប្រចាំថ្ងៃក៏ដោយ។

សេវាកម្ម កម្ចីឌីជីថល មាននៅអេប Wing Bank ដែលផ្តល់ការអនុម័តភ្លាមៗ អត្រាការប្រាក់សមរម្យ ហើយមិនទាមទារឯកសារស្មុគស្មាញឡើយ ដែលត្រូវបានរចនាឡើងសម្រាប់របៀបរស់នៅបែបទំនើប។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingbank.com.kh ឬទាញយកកម្មវិធីពី App Store ឬ Google Play៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) ប្រឹងទាល់តែចេញផ្លែផ្កា! ហុក សារីតុលា ឆក់បានតំណែង Miss Intercontinental Cambodia 2025 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

មុនឡើងយន្តហោះយប់នេះ ជ័យ សូវ៉ាត សុំឱ្យឪពុកម្ដាយធម៌ប្រោះព្រំ មុនចាកចេញទៅរៀននៅកូរ៉េ ២ ឆ្នាំ

ទាន់ហេតុការណ៍! ទាហានថៃ បន្តបំពានអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើន ដោយរាយបន្លាលួសនៅភូមិព្រៃចាន់ និងប្រើឧស្ម័នបង្ហូរទឹកភ្នែក មកលើពលរដ្ឋខ្មែរ

បុគ្គលិកកាច់កុងគ្នានៅកន្លែងធ្វើការ មេខ្លះត្រចៀកស លម្អៀង ទាន់នៅស្រោចស្រង់បាន គួររៀនតាមដំណោះស្រាយទាំងនេះ!

នៅឥណ្ឌូនេស៊ី! បុរសម្នាក់ដើរចាប់សត្វឆ្មាមកពន្លះយកសាច់ រួចយកទៅលក់បោ-កគេថាជាសាច់ចៀម

ព័ត៌មានបន្ថែម

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ក្រុមចម្រៀងខ្មែរ La Cima Cartel ក្លាយជាទូតសុច្ឆន្ទៈធនាគារ វីង

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

ចំណេញហើយចំណេញទៀត! ចំណេញរហូតដល់ ២០០០ ដុល្លារ ជាមួយ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

ស្វែងរកព័ត៌មាន​ ឬវីដេអូ