ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

Share This

រាជធានីភ្នំពេញ-កាលពីថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅសាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា បានរៀបចំកម្មវិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលារៀនដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនៃពិធីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះបានប្រព្រឹត្តិទៅប្រកបដោយភាពស្និទ្ធស្នាល និងរីករាយ ពីសំណាក់គណៈអធិបតី និងភ្ញៀវចូលរួមទាំងអស់។ លោកឧកញ៉ា កែវ សម្បត្តិ ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃសាលាអន្តរជាតិប្រូមស៍ហ្រ្គូវកម្ពុជា បានថ្លែងប្រាប់អង្គពិធីថា៖ «ការនាំយកម៉ាកយីហោសាលាដែលមានបទពិសោធអប់រំបណ្តុះបណ្តាលជិត ៥០០ឆ្នាំពីចក្រភពអង់គ្លេស មកកាន់កម្ពុជា គឺមិនត្រឹមតែជាការនាំយកសាលារៀនដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងនាំមកនូវទំនុកចិត្តចំពោះការអប់រំ មកជូនដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សនៅកម្ពុជាយើងផងដែរ ដើម្បីជួយសម្រេចនូវរាល់ការរំពឹងទុក និងក្តីសង្ឃឹមរបស់ពួកគាត់ ដែលមានចំពោះបុត្រធីតារបស់ខ្លួន ហើយនេះ ក៏ជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យអប់រំនៅកម្ពុជាផងដែរ។»

ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមសម្តែងការគាំទ្រ និងសោមនស្សជាខ្លាំង ដែល លោកឧញ៉ា កែវ សម្បត្តិ បាននាំមកនូវគ្រឹះស្ថានអប់រំដែលមានជំនាញ និងបទពិសោធជិត៥០០ឆ្នាំ ក្នុងការបណ្តុះបណ្តាលក្នុងវិស័យអប់រំនៅចក្រភពអង់គ្លេស មកកាន់ប្រទេសកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖«ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា គឺជាសមិទ្ធផលថ្មីមួយទៀតរបស់វិស័យអប់រំ ដែលរាជរដ្ឋាភិបាលបានបង្កបរិយាកាសអំណោយផលឱ្យផ្នែកឯកជនចូលរួមវិនិយោគលើវិស័យអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្សនៅកម្ពុជាប្រកបដោយគុណភាពខ្ពស់ ជាពិសេសបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិ ស័យអប់រំនៅកម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអប់រំរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសផងដែរ។»

ជាមួយនឹងក្តីសង្ឃឹមយ៉ាងមុតមាំថា បុត្រធីតាកម្ពុជាជាច្រើនរូប នឹងមានឱកាសទទួលបាននូវការអប់រំប្រកប ដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់កម្រិតបទដ្ឋានអន្តរជាតិ លោកស្រី Philippa Barson នាយិកាសាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា បានបញ្ជាក់ពីភាពរីករាយនិងការប្តេជ្ញាចិត្ត ក្នុងការមើលថែ និងអប់រំបណ្តុះបណ្តាលដល់សិស្សានុសិស្សដែលនឹងមករៀននៅឆ្នាំសិក្សាថ្មី២០២៥-២០២៦ នេះដែរ។

ការនាំយកនូវសាលាប្រូមស៍ហ្គ្រូវ មកកម្ពុជានៅពេលនេះ គឺមិនត្រឹមតែជាឱកាសនៃការបណ្តុះបណ្តាលកុលបុត្រកុលធីតាយើងតែប៉ុណ្ណោះទេ តែក៏ជាឱកាសមួយនៃការរឹតបន្តឹងចំណងទំនាក់ទំនងរវាងប្រជាជាតិ នៃប្រទេសទាំងពីរផងដែរ។ តាមរយៈនៃការបង្ហាត់បង្រៀន និងរៀននៅសាលាអន្តរជាតិប្រូមស៍ហ្គ្រូវនេះ យើងសង្ឃឹមថាសិស្សានុសិស្ស និងក្រុមគ្រួសារជាច្រើន នឹងបានសិក្សាស្វែងយល់ពីវប្បធម៌ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរបានកាន់តែច្រើន ព្រមទាំងនឹងអាចនាំយកនូវចំណេះដឹងទាំងនេះមកអភិវឌ្ឍខ្លួន និងប្រទេសជាតិរបស់យើងឱ្យបានកាន់តែរីកចម្រើនឡើងថែមទៀត។

សូមបញ្ជាក់ថា សាលាប្រូមស៍ហ្គ្រូវ គឺជាសាលាមួយកំពុងឈានមុខគេក្នុងការផ្តល់នូវគុណភាពខ្ពស់នៃការអប់រំនៅចក្រភពអង់គ្លេស ហើយមាននៅប្រទេសថៃ និងនៅប្រទេសចិន ហើយពេលនេះមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ។

សាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា ទទួលសិស្សានុសិស្សឱ្យចូលសិក្សាចាប់ពីអាយុ ២ឆ្នាំឡើងទៅ រហូតដល់ បញ្ចប់មធ្យមសិក្សាថ្នាក់ទី១២ ដោយសាលាបានបំពាក់នូវបរិក្ខាយ៉ាងសម្បូរបែប និងទំនើបទាន់សម័យ ដែលជួយឱ្យសិស្សានុសិស្សរបស់យើងអាចរៀន និងអនុវត្តជាក់ស្តែងបានយ៉ាងងាយស្រួល។ ជាមួយគ្នានេះដែរ សាលារបស់យើងត្រូវបានសាងសង់ឡើងលើបរិវេណដីដែលមានទំហំមួយម៉ឺនម៉ែត្រការ៉េបួនជ្រុង ស្ថិតនៅលើផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយជាអគារសិក្សាផ្ទាល់ខ្លួនរបស់ស្ថាបនិកសាលា ដែលបង្កនូវលក្ខណៈងាយស្រួល និងមានប្រសិទ្ធភាពជាខ្លាំង ក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្សគ្រប់មុខវិជ្ជា ទាំងកម្មវិធីសិក្សា កីឡា និងសិល្បៈ នៅក្នុងទីតាំងតែមួយតែម្តង។

នៅទីបញ្ចាប់ គណៈអធិបតីរបស់យើងបានអំពាវនាវដល់ភ្ញៀវកិត្តិយស និងក្រុមគ្រួសារទាំងអស់ ឱ្យចូលរួមគាំទ្រដល់សាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា ដើម្បីទទួលបាននូវសេវាអប់រំដែលមានគុណភាពខ្ពស់ ក៏ដូចជាជួយគាំទ្រការអភិវឌ្ឍចំណេះជំនាញរបស់បុត្រធីតាកម្ពុជាយើង ឱ្យបានខ្លាំងក្លាទាំងអស់គ្នា។

   

 

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់សាលាដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ 012 718 555 ឬ 016 718 555៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឆ្លាតណាស់! អូនស្មាយ កូនស្រី ឌី សូនិត្តា ដើរថតបង្ហាញពីព្រលានថ្មី អបអរថ្ងៃបើកដំណើរការជាផ្លូវការ គួរឱ្យស្រឡាញ់ខ្លាំង

ឆ្នាំងណាគ្របហ្នឹង! មន្រ្តីរាជការម្នាក់នៅថៃ សំងំជក់គ្រឿងញៀនជាមួយប្រពន្ធក្នុងផ្ទះ ចុងក្រោយត្រូវប៉ូលិសក្របួចជាប់

(វីដេអូ) អាយុជិត ២ ខែ កូនប្រុសបណ្ដូលចិត្ត ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែទ្រលុកទ្រលន់ភ្នែកឡើងក្រឡង់ៗគួរឱ្យក្នាញ់

គ្រោះថ្នាក់ឥតស្រាកស្រាន្ត! ឡានដឹកសិស្សសាលានៅថៃ តៃកុងងងុយបិទភ្នែកមួយភ្លឹប ក៏ភ្លាត់ក្រ.ឡា-ប់ឡានតាមផ្លូវ របួសសិស្សអស់ ១១ នាក់

ផ្ទុះវែកញែករឿងទារសំណង ១ ម៉ឺន ដុល្លារពេក គ្រួសារស-ពជួបគ្រោះថ្នា./ក់នឹង Noudy ចេញមុខបញ្ជាក់ច្បាស់ៗបែបនេះ

ព័ត៌មានបន្ថែម

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ក្រុមចម្រៀងខ្មែរ La Cima Cartel ក្លាយជាទូតសុច្ឆន្ទៈធនាគារ វីង

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

ចំណេញហើយចំណេញទៀត! ចំណេញរហូតដល់ ២០០០ ដុល្លារ ជាមួយ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

ឱកាសក្លាយជាគូស្នេហ៍សំណាងក្នុងកម្មវិធី អាពាហ៍ពិពាហ៍ បេះដូង និង បេះដូង រដូវកាលទី ៣ បានមកដល់ហើយ!

ហេតុអ្វីការពន្យារកំណើតសំខាន់សម្រាប់គម្រោងគ្រួសារ?

ធនាគារ វីង ឈ្នះពានរង្វាន់ ២ នាំមុខគេផ្នែកឌីជីថល ឆ្នាំ ២០២៥ ពីទស្សនាវដ្តីចក្រភពអង់គ្លេស

ស្មាតហ្វូនលេងហ្គេមបំពាក់ឈីបខ្លាំង 5G ដែលមានស្ទីលទាក់ទាញបំផុត ក្នុងកម្រិតតម្លៃខ្ទង់ ៣០០ ដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ