រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

Share This

All New GS8 គឺជារថយន្ត SUV ខ្នាតធំជំនាន់ថ្មីនៃត្រកូល GAC ទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន បន្ទាប់ពីត្រូវបានបញ្ចេញតម្លៃលក់ថ្មីនៅត្រឹមតែ 39,999 ដុល្លារប៉ុណ្ណោះ ដែលជាតម្លៃសមរម្យ អាចទាញចំណែកទីផ្សារបានយ៉ាងរហ័ស ស្របគ្នាជាមួយនឹងរថយន្តដែលមានគុណភាពខ្ពស់ដូចរថយន្តជប៉ុន មានរូបរាងអង់អាច ផ្នែកខាងក្នុងធំទូលាយ ស្អាតបែបប្រណីត បំពាក់នូវបច្ចេកវិទ្យាទំនើប។

រថយន្តជំនាន់ថ្មីនេះ បាននាំចេញទៅទីផ្សារស្ទើរតែជុំវិញពិភពលោក រួមទាំងនៅកម្ពុជាផងនោះ គេបានហៅ GAC GS8 នេះ ជារថយន្ត SUV ខ្នាតធំ ទូលាយ អស្ចារ្យលើសរថយន្តឯទៀត ព្រោះតែរថយន្តប្រភេទនេះ បំពាក់នូវម៉ាស៊ីនសាំងទំហំ 2.0 TGDI ប្រភេទ Megawave Power ដែលផលិតបានកម្លាំងសេះរហូតទៅដល់ 252PSជាមួយកម្រិតសន្សំសំចៃប្រេងឥន្ធនៈខ្ពស់ កម្លាំងរមួល 400Nm រត់ដោយប្រអប់លេខ AISIN 8វគ្គអូតូ ចូលលេខលឿន ស្ងាត់ មានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សារលំនឹងពេលធ្វើដំណើរ និងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរជំនាន់ចុងក្រោយ ADAS 2.0 កាមេរ៉ា 540ដឺក្រេ រ៉ាដា និងសេនស័រមួយជុំរថយន្ត។

ខាងក្នុងនៃរថយន្តនេះ គឺភាពធំទូលាយ ស្រឡះល្អ ជាមួយកៅអីស្បែក បញ្ជាដោយអេឡិចត្រនិកបែបស្ព័រ មានមុខងារក្ដៅត្រជាក់ និងផ្នែកជាច្រើនទៀតមានបំពាក់ដោយស្បែកដែលមើលទៅស្អាតបែបប្រណិតតែម្ដង។ ។ GAC GS8 ជំនាន់ថ្មីនេះ មាន 7 កៅអី ស័ក្តិសមសម្រាប់សមាជិកគ្រួសារ ច្រើន មិនចង្អៀត ងាយស្រួលអង្គុយ មិនទល់ជើង និងមានអេក្រង់កម្សាន្ត Touch Screen ដើម្បីបញ្ជាមុខងារផ្សេងៗ ទំហំ 14.6 អ៊ីញ ភ្ជាប់ជាមួយនៅ Apple Carplay Android Auto GPS ទំនើបងាយស្រួលប្រើប្រាស់។

ជើងក្រោមត្រូវភ្ជាប់មកជាមួយនូវប្រព័ន្ធបូមឯករាជ្យ Independent Suspension ផ្នែកខាងមុខជាមួយ McPherson និងខាងក្រោយ ប្រើប្រាស់ជាមួយនឹង Multi-Link។ ប្រព័ន្ធជើងក្រោមប្រភេទនេះ ចំពោះការរត់ល្បឿន បើកបរផ្លូវកោង វ៉ាជែង គឺទប់លំណឹងបានល្អ និងជួយកាត់បន្ថយការលាក់ រំញ័រពីខាងក្រៅបានច្រើនផងដែរ ។ ចំណែកយាន់កង់វិញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយប្រព័ន្ធទប់លំនឹង និងប្រព័ន្ធជំនួយជាច្រើនទៀតផងដែរ។

នៅផ្នែកឃ្លុបខាងក្រោយ Power Tailgate បន្ថែមមកនូវមុខងារស្វ័យប្រវត្តិ សម្រួលការប្រើប្រាស់ ដោយគ្រាន់តែមាន Smart Key ជាប់នឹងខ្លួន ហើយឈរពីខាងក្រោយរថយន្ត វានឹងធ្វើការបើកដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រើដៃចុចបើក ឬគ្រវាសជើងឡើយ។ បើនិយាយពីឌីស្សាញវិញគឺ ទាក់ទាញគួរឲ្យចាប់អារម្មណ៍ ផ្នែកខាងមុខវិញរំលេចដោយសំណាញ់បាណា ជាមួយរូបរាងពោរពេញទៅដោយអំណាច និងលេចធ្លោ។ ចង្កៀងមុខរាងវែងប្រភេទ LED អមដោយ Daytime Running Light និងមានដំបូលបើកប្រភេទ panoramic Sunroof ។

យ៉ាងណាមិញលោកអ្នកប្រាកដជាបានដឹងថា GAC GS8 ជារថយន្តដែលត្រូវបានផលិតដោយក្រុមហ៊ុន GAC Motor នៅប្រទេសចិន ជាក្រុមហ៊ុនរថយន្តតែមួយគត់ ដែលឈ្នះពាន J.D. POWER Champion ច្រើនបំផុត 8ឆ្នាំជាប់គ្នា (2013-2020) និងជារោងចក្រផលិតរថយន្តរបស់ប្រទេសចិនដែលប្រកាន់ខ្ជាប់នូវស្តង់ដារដែលមានគុណភាពខ្ពស់ដូច Toyota និង Honda ព្រោះថាគ្រប់ម៉ូឌែលរថយន្តរបស់ GAC ត្រូវបានធ្វើតេស្តសាកល្បងជាង 4លានគីឡូម៉ែត្រមុននឹងចេញលក់ ដើម្បីធានាភាពធន់ និងគុណភាពប្រើប្រាស់បានយូរលើសពី 10 ឆ្នាំ ឬ 24ម៉ឺនគីឡូម៉ែត្រ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ 18 ក្រុមហ៊ុន ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តលំដាប់ពិភពលោក ដើម្បីផលិតបានរថយន្តដែលមានគុណភាពខ្ពស់។

សរុបមក GAC GS8 ទាំងកម្លាំងសមត្ថភាព និងរូបរាងអាចនិយាយបានថា ស្អាត ទំនើប ទំទូលាយ សមជាឡានលំដាប់ថវិការមួយក្នុងចំណោមឡានSUVជាច្រើនផងដែរ។ ចំពោះបងប្អូនវិញយល់យ៉ាងណាចំពោះរថយន្តមួយនេះ? ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បង សូមទំនាក់ទំនងប្រឹក្សាផ្នែកលក់ ឬចូលទៅកាន់ហ្វេសបុកផេកផ្លូវការក្រុមហ៊ុន GAC Motor Cambodia

095 999 029 (KH/ ENG)
095 999 026 (中文)

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ប្រយ័ត្នៗផង! ចាហួយផ្សំកញ្ឆា គ្មាន​អាជ្ញាប័ណ្ណ​ ដាក់លក់បណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក្មេងៗ

ឃើញ Peypey Dy បង្ហាញអារម្មណ៍មានអម្រែកលើស្មាធ្ងន់ ជី ដេវីត ចេញមកលើកទឹកចិត្តភ្លាម

ឯកឧត្តមបណ្ឌិត ឆាយ សុផល គោរពស្នើដល់ថ្នាក់ដឹកនាំ ចង់រក្សាទីតាំងរងគ្រោះដោយគ្រា-ប់ផ្លោងថៃ ទុកជាប្រវត្តិសាស្ត្រ

ទឹកចិត្តជ្រះថ្លា! ឮដំណឹងលោក ព្រាប សុវត្ថិ បុកល្ហុង ទទួលមរណ-ភាព ឧកញ៉ា ព្រាប សុវត្ថិ ចូលរួមរំលែកទុក្ខ និង ចូលបច្ច័យនូវថវិកាមួយចំនួន

បុរស Youtuber រូបនេះហើយ ជាដើមទងធ្វើឱ្យប្អូនស្រីចេះនិយាយ ៤ ភាសា ទទួលបានការអាណិតស្រឡាញ់ពីមហាជន

ព័ត៌មានបន្ថែម

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

តើអ្វីទៅជាការមករដូវ? តើសុខភាពរដូវសំខាន់ឬអត់សម្រាប់ស្ត្រី? តស់! មកយល់ដឹងទាំងអស់គ្នា!

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ រួមទាំងក្រុមកីឡាករគុនខ្មែរ បានចុះជួយដោយផ្ទាល់ ចែកជូននូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានពីការបរិច្ចាគរបស់បងប្អូន ក្នុងការចូលរួមចំណែកជួយគ្នា ក្នុងស្មារតីខ្មែរតែមួយ

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស ឧបត្ថម្ភថវិកា ១០ ម៉ឺនដុល្លារ ជូនដល់កងទ័ពជួរមុខដ៏អង់អាចក្លាហាន កំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

TOP V បង្ហាញការចូលរួមជាសកម្មក្នុងជីវិតពិត ដោយជួយសង្គ្រោះបងប្អូនខ្មែរពីសង្គ្រាមថៃឈ្លានពានទឹកដីខ្មែរ

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ