សារព័ត៌មាន Mirror បានរាយការណ៍ពីករណីរបស់គ្រូទាយម្នាក់នៅប្រទេសតាហ្ស៊ីគីស្ថាន ដែលបានល្បួងភ្ញៀវកំលោះឡើងឋានសួគ៌ដោយបញ្ឆោតថាទាក់ទងនឹងការធ្វើពិធីកម្ម តែចុងក្រោយជាប់ចោទពីបទបំពានផ្លូវភេទ អាចប្រឈមនឹងការជាប់គុក។
តាមព័ត៌មានបានឱ្យដឹងថា គ្រូទាយរូបនេះមានឈ្មោះថា Surayo Najmuddinova មានវ័យ ៤៥ ឆ្នាំ ត្រូវគេចាប់បានតាមរយៈកាមេរ៉ាសុវត្ថិភាពថាបានលូកលាន់ និង ល្បួងភ្ញៀវប្រុសម្នាក់អាយុ ២០ ឆ្នាំឱ្យមានសកម្មភាពផ្លូវភេទជាមួយខ្លួន ដោយអះអាងថាជាផ្នែកមួយនៃការធ្វើពិធីកម្ម។
យ៉ាងណាមិញ បច្ចុប្បន្នប៉ូលិសកំពុងធ្វើការស៊ើបអង្កេតទៅលើ Surayo ពីបទប្រព្រឹត្តិបំពានផ្លូវភេទ ដោយអាងលើសាសនា ឬជំនឿ ហើយ Surayo អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ពីបទរំលោភបំពានផ្លូវភេទអតិថិជនវ័យជំទង់ និងបុរសវ័យក្មេងក្នុងវ័យ ២០ ឆ្នាំផងដែរ។ ដោយឡែក គួរឱ្យដឹងដែរថាគ្រូទាយរូបនេះក៏ធ្លាប់ត្រូវបានគេចាប់ខ្លួន និង ផាក ២ ដងរួចមកហើយក្នុងករណីស្រដៀងនេះ៕
ប្រភព៖ Khaosod