ប៉ាៗកូន ៣ ឃុំ ប៉ុណ្ណាដែត បង្ហោះសារជូនពរថ្ងៃកំណើតសង្សារក្នុងចិត្តយ៉ាងមានន័យ
នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ មហាជនអ្នកគាំទ្រតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានចូលរួមអបអរសាទរ និង ជូនពរថ្ងៃកំណើតដល់អ្នកនាងព្រោងព្រាតនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ក្រឡេកទៅមើលលោក ឃុំ ប៉ុណ្ណាដែត ជាស្វាមីក៏មិនភ្លេចដែរនូវពាក្យជូនពរដល់ភរិយាបណ្តូលចិត្ត ដោយលោកបានបង្ហោះសារអបអរថ្ងៃកំណើតភរិយា គឺអ្នកនាង យក់ ឋិតរដ្ឋា យ៉ាងមានន័យបំផុត។
សារដែលលោក ឃុំ ប៉ុណ្ណាដែត ផ្ញើទៅកាន់សង្សារចាស់ គឺអ្នកនាង យក់ ឋិតរដ្ឋា មិនត្រឹមតែបង្ហាញពីពាក្យជូនពរតែម្យ៉ាងនោះទេ តែតារាចម្រៀងប្រុសរូបនេះក៏បានទម្លាយពីក្តីស្រឡាញ់របស់ខ្លួន និង ភរិយា ដែលព្រមចាប់ដៃគ្នាមិនទៅណា បើកន្លងមកមានរឿងរ៉ាវជីវិតជាច្រើនក្តី។
សារនោះ លោក ឃុំ ប៉ុណ្ណាដែត រៀបរាប់ថា ៖ «រីករាយខួបកំណើតម៉ាយសង្សារ Yuk Thet Rothadrdd
ជូនពរអូនសុខភាពល្អ មួយរយៈនេះហត់បន្តិចហើយ! ទាំងឈឺ ទាំងជា។ អរគុណ ច្រើនឆ្នាំមកនេះដែលនៅមើលថែបង និង កូនៗ ទោះអ្នកណាគេនិយាយបែបណាក៏ដោយ អូននៅតែជាមនុស្សដ៏ពូកែសម្រាប់បង»៕