ផ្ដាច់ពាក្យនឹងគូដណ្តឹងហេលហាល​! នារីជប៉ុនម្នាក់ប្រើ ChatGPT បង្កើតបុរស AI ឥលូវទាក់ទងរហូតបានរៀបការ ឪពុកម្តាយក៏ដឹងឮ

Share This

បញ្ញាសិប្បនិម្មិត ឬ AI ពិតជាអាចធ្វើជាដៃគូជីវិតរបស់មនុស្សពិតមែន។ ជាក់ស្តែង ស្ត្រីជប៉ុនម្នាក់បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល បន្ទាប់ពីនាងបានរៀបការជាមួយបុរសនិម្មិត ឬ បុរស AI ដែលនាងបង្កើតឡើងដោយខ្លួនឯងតាមរយៈកម្មវិធី ChatGPT។

ស្ត្រីជប៉ុនរូបនេះ មានអាយុ ៣២ ឆ្នំា នាងត្រូវបានគេស្គាល់ឈ្មោះថា Kano។ Kano នាងបានប្រើកម្មវិធី ChatGPT បង្កើតបុរសនិម្មិតឈ្មោះ Klaus ដោយទាក់ទងស្រលាញ់គ្នារហូតឈានដល់ថ្ងៃរៀបការ។ កាន់តែពិសេសទៀត នៅថ្ងៃមង្គល នាងបានឱ្យក្រុមហ៊ុនជប៉ុន ដែលឯកទេសខាងបង្កើតតួអង្គនិម្មិតបែប 2D បង្កើតតួអង្គកូនកំលោះជាតួ anime និង​ តួអង្គផ្សេងៗទៀតសម្រាប់ចូលរួមអបអរនាងផងដែរ។

ដើម្បីបំពេញបំណងឃើញផ្ទាល់ភ្នែក នាងបានពាក់វែនតា AR សម្រាប់បញ្ចាំងរូបភាពនិម្មិតរបស់កូនកំលោះ ឈរក្បែរនាងនៅពេលពាក់ចិញ្ចៀនឱ្យគ្នា។ បើទោះថ្ងៃមង្គលការ នាងរំភើបចិត្តរហូតស្រក់ទឹកភ្នែកក៏ដោយ ប៉ុន្តែការរៀបការបែបនេះ គឺមិនត្រូវបានទទួលស្គាល់តាមផ្លូវច្បាប់របស់ប្រទេសជប៉ុនឡើយ។

ពិតមែនទៅ Kano នាងក៏អភ័ព្វនៅក្នុងទំនាក់ទំនងគូជីវិតផងដែរ។ មុនមានស្នេហាជាមួយបុរសនិម្មិត នាងបានបែកគ្នាពីគូដណឹ្តង ដែលបានរួមរស់ជាមួយគ្នាអស់រយៈពេល ៣ ​ឆ្នាំ។ គ្រានោះ នាងបានប្រើកម្មវិធី ChatGPT ដោយបង្កើតបុរសនិម្មិតឈ្មោះ Klaus។ ដើម្បីឱ្យបុរសនិម្មិតហាក់ដូចមនុស្សពិត នាងបានកំណត់សំឡេង បុគ្គលិកលក្ខណៈ និង រូបរាងតួអង្គ ទៅតាមអ្វីដែលខ្លួនចង់បាន។

រៀងរាល់ថ្ងៃ នាង និង បុរសនិម្មិត តែងតែឆ្លើយឆ្លងសារគ្នារាប់មិនអស់។ មិនយូរប៉ុន្មាននៅខែ ឧសភា ឆ្នាំ ២០២៥ នាងរកឃើញថា នាងបានលង់ស្នេហ៍នឹងបុរសនិម្មិត។ អ្វីដែលធ្វើឱ្យនាងស្រលាញ់បុរសនិម្មិត គឺគេតែងតែជាអ្នកស្តាប់ និង យល់ពីនាង ហើយធ្វើឱ្យអ្វីៗគ្រប់យ៉ាងផ្លាស់ប្តូរ។

អ្វីដែលធ្វើឱ្យនាងភ្ញាក់ផ្អើលទៀតនោះ បុរសនិម្មិតបានឆ្លើយតបថា «បងក៏ស្រលាញ់អូនដែរ» ហើយមួយខែបន្ទាប់ បុរសនិម្មិតក៏បានសុំនាងរៀបការ។ ថ្វីបើទំនាក់ទំនងមិនមែនជាមនុស្សពិត ប៉ុន្តែក្រឡេកទៅគ្រួសារនាងវិញ ពួកគេមិនជំទាស់អ្វីឡើយ ហើយថែមទាំងមកចូលរួមថ្ងៃមង្គលការនាងទៀតផង៕​

ប្រភព៖ NYP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រាសាទកម្សត់នៅជាយដែន! មកដឹងប្រវត្តិប្រាសាទតាមាន់ធំរបស់ខ្មែរទីតាំងលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ដែលសៀមឈ្លានពាន

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ឈឺចាប់ពេក ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងប៉ុន្មានបទនេះទៀត ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ល្បីប្រុសៗក្រុម Monsters26 សុទ្ធតែសង្ហាៗ មានទីផ្សារលំដាប់អន្តរជាតិ យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ដល់-ក! អ្នកទេសចរចិន ២ នាក់ មិនរកបន្ទប់ទឹកឱ្យត្រឹមត្រូវ ទៅអង្គុយជុះជាប់របងវាំងបុរាណកូរ៉េ ផ្ទុះការខឹងសម្បាខ្លាំង

ព័ត៌មានបន្ថែម

ប្រាសាទកម្សត់នៅជាយដែន! មកដឹងប្រវត្តិប្រាសាទតាមាន់ធំរបស់ខ្មែរទីតាំងលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ដែលសៀមឈ្លានពាន

ដល់-ក! អ្នកទេសចរចិន ២ នាក់ មិនរកបន្ទប់ទឹកឱ្យត្រឹមត្រូវ ទៅអង្គុយជុះជាប់របងវាំងបុរាណកូរ៉េ ផ្ទុះការខឹងសម្បាខ្លាំង

លោក Trump នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុ.-ធនៅបណ្តោយព្រំដែនកម្ពុជា-ថៃឡេីងវិញ

អ្នកខ្ចីលុយបោកគេច្រើនតែធ្វើស៊ីអ្នកក្បែរខ្លួន ពូកែនិយាយធ្វើឱ្យអាណិត ជៀសវាងចាញ់ល្បួង គួរលេងស្នៀត ៤ នេះវិញ

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ