April Fools’ Day ឬទិវាកុហក មានការពេញនិយមខ្លាំងនៅប្រទេសលោកខាងលិច តែនៅអាស៊ីយើងក៏ពេញនិយមលេង ដើម្បីបង្កភាពរីករាយផងដែរ។ ទិវាកុហកមានតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ១ ខែមេសានេះឯង ដូច្នេះបើកំពុងលួចក្រាស់នរណាម្នាក់ ហើយចង់ដឹងចិត្តគេ ថាតើគេមានចិត្តលើយើងវិញដែរឬអត់ អ្នកអាចសាកល្បងតាមវិធី ៥ យ៉ាងនេះ។
១. សារភាពក្លែងក្លាយ៖ អាចផ្ញើសារប្រាប់ថា មានរឿងពិសេសឬលាក់ទុកក្នុងចិត្តជាយូរចង់ប្រាប់ រួចសារភាពស្នេហ៍តែម្តង។
២. សុំណាត់ជួបជាពិសេស៖ អាចសុំធ្វើការណាត់ជួបជាពិសេស និង តែពីរនាក់ ដូចជា ទៅកន្លែងសម្ងាត់ឬទៅសណ្ឋាគារជាដើម។ ស្តាប់ទៅអាចលើស តែបើទទួលភ្លើងក្រហម អ្នកអាចនិយាយ APRIL FOOLS! ដើម្បី Prank វិញ។
៣. ធ្វើជាប្រចណ្ឌ៖ អ្នកអាចឆាតទៅគេធ្វើដូចជាប្រចណ្ឌជាមួយនរណាម្នាក់ ដែលគេជិតស្និទ្ធ ឬអ្នកនៅជិតបំផុត។
៤. បង្ហោះរូបភាពស្នេហាពីរនាក់៖ ពឹងមិត្តភក្តិមួយថ្ងៃ ដោយបង្ហោះរូបភាពពីរនាក់មិត្ត ហើយដាក់ Relationship រួចចាំមើលថាតើគេមានបង្ហាញប្រតិកម្មអ្វីអត់។
៥. ជូនកាដូ៖ មានកាដូអ្វីមួយដាក់លើតុគេ ដូចជាផ្កាឬរបស់ឱ្យក្នុងន័យស្រលាញ់ ព្រមទាំងមានសរសេរលើក្រដាសដាក់ពាក្យបារម្ភឬស្រលាញ់។ បើគេមើលទៅរំភើប ហើយមុខឡើងក្រហម ច្បាស់ណាស់គេក៏នឹងមានចិត្តលើអ្នកដែរ៕