foodpanda Cambodia បានរៀបចំកម្មវិធីអបអរសាទរខួប ៥ ឆ្នាំរបស់ខ្លួន ជាមួយនឹងពិធីប្រគល់ពានរង្វាន់ជូនដល់ដៃគូកដឹកជញ្ជូនឆ្នើមជាលើកដំបូង។ កម្មវិធីនេះធ្វើឡើងជាផ្នែកមួយនៃការអបអរខួបលើកទី ៥ Pau-Pau’s Pandaverse កាលពីពេលកន្លងទៅនេះ កម្មវិធីនេះមានការចូលរួមពីដៃគូដឹកជញ្ជូនជាង ២០០ នាក់ ដែលតែងតែប្រឹងប្រែងក្នុងការបំពេញការងារ ហើយនេះជាផ្នែកមួយរបស់កម្មវិធីក្នុងការរអបអរ និង ថ្លែងអំណរគុណដល់ភាពជោគជ័យមួយនេះ។
កម្មវិធីនេះបានផ្ដល់ទៅកាន់ អ្នកដឹកជញ្ជូនឆ្នើម ចំនួន ២០ នាក់ ប្រុស ១៧ នាក់ និង នារី ៣ នាក់ ដែលបានទទួលរង្វាន់ និង វិញ្ញាបនបត្របង្ហាញពីការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និង ការផ្ដល់សេវាកម្មដឹកជញ្ជូនដ៏ល្អរបស់ពួកគេ។ ការខិតខំរបស់ពួកគេបានជួយជំរុញឱ្យ foodpanda ទទួលបានការជឿជាក់ពីអតិថិជន និង បង្ហាញពីការតាំងចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់សេវាដ៏ល្អប្រសើរ។
ក្នុងកម្មវិធីដ៏កក់ក្តៅមួយនេះ កម្មវិធីក៏បានបញ្ចូលនូវការអបអរថ្ងៃពិសេសមួយសម្រាប់អ្នកដឹកជញ្ជូនជាស្ត្រី ដើម្បីជាការផ្តល់កិត្តិយសក្នុងទិវានារីអន្តរជាតិ។ ដោយបង្កាញពីការទទួលស្គាល់ការខិតខំប្រឹងប្រែង និង សមិទ្ធផលរបស់ពួកគេ។ foodpanda បានបង្ហាញពីការអរគុណដោយផ្តល់បទពិសោធដល់ពួកគេនៅហាងថែរក្សាសម្រស់មុនថ្ងៃកម្មវិធី ដែលអាចឱ្យពួកគេបន្ធូរការតានតឹង និង ទទួលបានការថែទាំដ៏ពិសេសផងដែរ។
ក្នុងកម្មវិធីនោះផងដែរ ថ្នាក់ដឹកនាំរបស់ foodpanda បានចំណាយពេលឆ្លុះបញ្ចាំងពីដំណើរពីការជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេល ៥ ឆ្នាំ កន្លងមកនៅក្នុងប្រទេសកម្ពុជា។ អ្នកគ្រប់គ្រង foodpanda Cambodia មានប្រសាសន៍ថា ៖ «អ្នកដឹកជញ្ជូនរបស់យើង គឺជាបេះដូងនៃ foodpanda។ ការលះបង់ និង ការផ្តល់សេវាកម្មដឹកជញ្ចូនរបស់ពួកគេជំរុញឱ្យយើងទទួលបានជោគជ័យ។ កម្មវិធីនេះមិនត្រឹមតែផ្តល់កិត្តិយសដល់ អ្នកដឹកជញ្ជូនឆ្នើម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរដល់អ្នកដឹកជញ្ជូនទាំងមូលរបស់យើងផងដែរ»។
ពិធីប្រគល់ពានរង្វាន់ អ្នកដឹកជញ្ជូនឆ្នើម ជាការថ្លែងអំណរគុណដ៏មានន័យចំពោះការប្តេជ្ញាចិត្ត និង ការខិតខំប្រឹងប្រែងរបស់ អ្នកដឹកជញ្ជូន របស់ foodpanda។ តាមរយៈការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេ និង ការផ្តល់រង្វាន់ពិសេស កម្មវិធីនេះបានបង្ហាញពីតួនាទីដ៏សំខាន់របស់អ្នកដឹកជញ្ជូនក្នុងការជោគជ័យរបស់ក្រុមហ៊ុន។ ដោយសារ foodpanda នៅប្រទេសកម្ពុជា កាន់តែបន្តរីកចម្រើន ក្រុមហ៊ុននៅតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ខ្លួន ដើម្បីគាំទ្រ និង លើកស្ទួយអ្នកដឹកជញ្ជូនរបស់ខ្លួន ដោយធានាបាននូវសេវាកម្មដ៏ល្អឥតខ្ចោះក្នុងការបម្រើជូនសេវាកម្មដឹកជញ្ជូន៕