មង្គលការ Selena Gomez រៀបចំជាលក្ខណៈឯកជនយ៉ាងស្ងប់ស្ងាត់ កូនកំលោះ-ក្រមុំ ស្លៀកឈុតរៀបការប្រារព្ធពិធីយ៉ាងសាមញ្ញ

Share This

នៅទីបំផុតតារាចម្រៀងវ័យ ៣៣ ឆ្នាំ Selena Gomez និង ផលិតករចម្រៀង Benny Blanco វ័យ ៣៧ ឆ្នាំ បានចាប់ដៃគ្នាជាគូជីវិត ដោយបានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃ សៅរ៍ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៥ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។​

កម្មវិធីអាពាហ៍ពិពាហ៍នេះ ត្រូវបានរៀបចំឡើងជាលក្ខណៈឯកជន ហើយក្នុងនោះគេរំពឹងថាមានវត្តមានកំពូលតារាល្បីៗ ដែលជាមិត្តស្និទ្ធស្នាលចូលរួមដូចជា Taylor Swift, Paris Hilton, Martin Short, Steve Martin និង តារាល្បីៗជាច្រើនទៀត។​

នៅលើ Instagram ​តារាចម្រៀង Selena Gomez នាងក៏បានបង្ហោះរូបភាពថ្ងៃអាពាហ៍ពិពាហ៍ប៉ុន្មានសន្លឹក ភ្ជាប់មកជាមួយ Caption យ៉ាងខ្លី «9.27.25» ដែលបញ្ជាក់ពីថ្ងៃដ៏មានអត្ថន័យរបស់នាងផងដែរ។

តាមរយៈរូបភាព នៅក្នុងថ្ងៃសំខាន់ Selena Gomez បានគ្រងឈុតកូនក្រមុំចំនួន ៣ ឈុត ដែលឈុតនីមួយៗសុទ្ធតែពណ៌ស មានជារ៉ូបលាតសាច់រលោងវែងអូសដី រ៉ូបសាច់ប៉ាក់ និង​ រ៉ូបខ្លី មើលមកពិតជាស្រស់ស្អាតបែបស្រទន់ រ៉ូមែនទិក និង អេឡេហ្គង់បំផុត។ បើតាមការដាក់ # រ៉ូបទាំងបីនេះ ច្នៃជាពិសេស ពីម៉ាកហ្វេហ្សិនដ៏ល្បីរបស់អាមេរិក គឺ Ralph Lauren។

គួររំឭកដែរថា តារាចម្រៀង Selena Gomez និង ផលិតករចម្រៀង Benny Blanco បានសហការគ្នាបញ្ចេញ​អាល់​ប៊ុម​ចម្រៀង I Said I Love You First… And You Said It Back នៅក្នុងខែមីនា បន្ទាប់មកពួកគេបានបង្ហាញទំនាក់ទំនងផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ ២០២៣។ ស្រលាញ់គ្នាបានមួយឆ្នាំ អ្នកទាំងពីរបានភ្ជាប់ពាក្យនៅខែធ្នូ ឆ្នាំ ២០២៤៕

ប្រភព៖ people

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

អភិបាលក្រុងបាងកក ដាស់តឿនប្រជាជនក្នុងក្រុងឱ្យត្រៀមជើងព្រួល ព្រោះទឹកជំនន់ឆ្នាំនេះកាច អាចធ្ងន់ធ្ងរដូចកាលឆ្នាំ ២០១១

ឈឺកុំទុកយូរ! ឆាប់ៗនេះ នៅពេទ្យមិត្តភាពខ្មែរ-សូវៀត មានពិនិត្យ វះកាត់ «ធ្មេញថ្គាមទាល់» ឥតគិតថ្លៃ ៤៥ នាក់

ល្មមឡើងស៊េរីហើយ! Apple ប្រកាសដាក់ទូរស័ព្ទ iPhone 11 Pro Max និង នាឡិកា Apple Watch Series 3 ជាវត្ថុបុរាណហើយ

អបអរ! អតីតបេក្ខភាព MUC 2025 ស៊ីង វង្សច័ន្ទពេញបរមី ប្រកាសភ្ជាប់ពាក្យនឹងគូស្នេហ៍ជាកីឡាករបាល់ទាត់ ព្រឹកមិញ

កុំទាន់បារម្ភខ្លាំងពេក! គិតត្រឹមថ្ងៃនេះ WHO មិនទាន់រកឃើញថា​ ការចាក់វ៉ាក់សាំង​កូវីដ​-១៩​ បង្កឱ្យកើត «​ជំងឺមហារីក​» ទេ​

ព័ត៌មានបន្ថែម

អបអរ! អតីតបេក្ខភាព MUC 2025 ស៊ីង វង្សច័ន្ទពេញបរមី ប្រកាសភ្ជាប់ពាក្យនឹងគូស្នេហ៍ជាកីឡាករបាល់ទាត់ ព្រឹកមិញ

សរសើរហ្វេនៗពូកែរកនឹកណាស់! អ្នកគាំទ្រ MUC យករូបម្ចាស់មកុដ ៣ ជំនាន់ មានឈ្មោះដូចគ្នាទៅធ្វើ Meme

(វីដេអូ) មៀលីយ៉ាន និយាយទាំងភិតភ័យ ក្រោយជួបហេតុការណ៍រញ្ជួយដី ពេលដើរលើឆាកប្រកួតនៅហ្វីលីពីន

(វីដេអូ) ទើបធូរស្បើយពីផ្សែងពុល! ពេលនេះឪពុក ណាន វីសារ ដែលជាកងទ័ពជួរមុខ បានជួបឧបទ្ទវហេតុគួរឱ្យបារម្ភអំឡុងពេលល្បាតព្រំដែន

ភ័យបុ.កពោះ! កម្មវិធី MAPI 2025 កំពុងប្រកួតនៅហ្វីលីពីន ស្រាប់តែមានគ្រោះរញ្ជួយដីកើតឡើង ធ្វើឱ្យបវរកញ្ញាផ្អើលរត់ចុះពីឆាករកកន្លែងសុវត្ថិភាព

ណាន វីសារ នឹងធ្វើដំណើរតាមម៉ូតូច្រៀងឆ្លង ៨ ខេត្ត ២២ ស្រុកពីភ្នំពេញទៅព្រះវិហារ បង្កើតមូលនិធិជួយដល់វីរកងទ័ព

កុំថាតែអ្នកគាំទ្រ សូម្បីអ្នកផលិតមាតិកាដូចគ្នា ក៏សង្ស័យទំនាក់ទំនងបុរសសង្ហា Xing និង ស្រីស្អាត Jasmine ដែរ

(វីដេអូ) ស្រឡាញ់កូនថ្នមម្ដាយ! ឧកញ៉ា ខេមរៈ សិរីមន្ត ជាកូនប្រសាដ៏កតញ្ញូ ឆ្លៀតពេលមើលថែឪពុកម្ដាយក្មេកយ៉ាងល្អ

ស្វែងរកព័ត៌មាន​ ឬវីដេអូ