កក្រើកទៀតហើយ! Metfone Stars រដូវកាលទី 2 ចាប់ផ្តើមប្រកាសរកអ្នកដែលចូលចិត្តផលិតវីដេអូនៅលើ TikTok មកបង្ហាញទេពកោសល្យក្លាយជាអ្នកជំនាញល្បីល្បាញ!

Share This

រាជធានីភ្នំពេញ ថ្ងៃទី 22 ខែឧសភា ឆ្នាំ2025មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ទើបតែប្រកាសជាផ្លូវការអំពីកម្មវិធី Metfone Stars​ រដូវកាលទី 2 ចាប់ផ្តើមហើយ នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅក្រុមហ៊ុន Metfone ដោយមានការចូលរួមពីអ្នកគ្រប់គ្រងតំណាងក្រុមហ៊ុន មិត្តហ្វូន សិល្បករសិល្បការិនីល្បីៗ សិល្បករវ័យក្មេង KOL អ្នកផលិតមាតិកាសង្គម រួមទាំងអ្នកសារព័ត៌មានបណ្តាញសង្គមជាច្រើនស្ថាប័ន។

ការប្រកាសដំណឹងដ៏គួរឱ្យរំភើបនេះ គឺជាការបើកឱកាសដ៏ល្អសម្រាប់អ្នកផលិតមាតិកា ទាំងអ្នកជំនាន់ថ្មី អ្នកជំនាញ រួមទាំងអ្នកមានទេពកោសល្យ ដែលចាប់អារម្មណ៍លើវិស័យផលិតមាតិកាលើ TikTok ឬ TikToker ក្នុងការបង្ហាញសមត្ថភាព និង ទេពកោសល្យរបស់អ្នកទាំងអស់គ្នា ឱ្យសាធារណជនបានស្គាល់ ទទួលបានការគាំទ្រ និង ប្រជាប្រិយភាពល្បីល្បាញទូទាំងប្រទេស តាមរយៈកម្មវិធីប្រកួតទេពកោសល្យដំបូងគេនៅក្នុងប្រទេសកម្ពុជា គឺ Metfone Stars។

លោក Le Duc Anh, ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ដោយក្តីរំភើបរីករាយថា ៖ «ជាមួយនឹងសមិទ្ធផលដ៏ជោគជ័យ Metfone Stars នារដូវកាលទី ១ ដែលមានអ្នកបង្កើតមាតិការវ័យក្មេងជាង 1,000 នាក់ និង មានអ្នកមើលជិត 500 លានដង យើងមានក្តីសោមនស្សរីករាយក្នុងការត្រឡប់មកវិញជាមួយនឹងប្រធានបទថ្មី “Break The Limits” ។ រដូវកាលនេះនឹងនាំមកនូវបេសកកម្មប្រកួតកាន់តែស្វិតស្វាញ និង លូតលាស់រួមគ្នាក្នុងធ្លុងតែមួយ ជាមួយនឹងការណែនាំពីគណៈកម្មការបង្វឹកដ៏មានបទពិសោធន៍ជាច្រើន»

លោក Le Duc Anh, ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន មិត្តហ្វូន បន្ថែមទៀតថា ៖ «យើងកំពុងពង្រីកខ្លួនលើសពីបណ្ដាញសង្គម TikTok ទៅកាន់គ្រប់បណ្ដាញសង្គមទាំងអស់ រួមទាំងគេហទំព័រថ្មីរបស់យើងគឺ MeOne ដែលអ្នកទាំងអស់គ្នាអាចតាមដានបានគ្រប់វគ្គ។ អ្នកដែលមានបំណងចង់ក្លាយជាអ្នកបង្កើតមាតិកា ឱកាសដ៏ល្អសម្រាប់អ្នកបានមកដល់ហើយ ឈានទៅរកឃើញខ្លួនឯង ឈានទៅកាន់ក្តីស្រមៃរបស់ខ្លួន ក្លាយជាអ្នកផលិតមាតិកាវីដេអូដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា និង ក្លាយជាអ្នកបន្ទាប់់នៃ Metfone Stars ជាមួយនឹងការឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់។ ដំណើរផ្សងព្រេងនេះចាប់ផ្តើមនៅថ្ងៃទី 22 ខែឧសភា។ ចូរធ្វើឱ្យរដូវកាលទី 2 នេះកាន់តែធំ កាន់តែមានឥទ្ធិពល និង កាន់តែមានភាពច្នៃប្រឌិត!»

កម្មវិធីប្រកួត Metfone Stars នៅលើ​ TikTok នារដូវកាលទី 1 ផ្តល់នូវបទពិសោធ ដែលមិនធ្លាប់មានពីមុនមកសម្រាប់អ្នកផលិតមាតិកាវីដេអូ។ ក្នុងដំណាក់កាលនៃការប្រកួត បេក្ខជន នឹងអភិវឌ្ឍជំនាញរបស់ពួកគេក្នុងដំណាក់កាលនីមួយៗ រួមទាំងប្រឈមនឹងការប្រកួតប្រជែងជាមួយសមាជិកក្រុមដ៏គួរឱ្យរំភើបរីករាយ និង ទទួលបានការបណ្ដុះបណ្ដាលរួមគ្នា។ បទពិសោធទាំងនេះ បង្រៀនឱ្យពួកគេទទួលបាននូវជំនាញមូលដ្ឋាន ដើម្បីបង្វឹកពួកគេឱ្យក្លាយជាអ្នកផលិតមាតិកាវីដេអូដ៏ល្បី។ លើសពីនេះ គណៈកម្មការ (Mentors) ដែលពោរពេញដោយជំនាញ និង បទពិសោធ នឹងផ្តល់ការណែនាំល្អៗ ដឹកដៃពួកគេឱ្យឆ្ពោះទៅកាន់ក្តីស្រមៃដ៏គួរឱ្យរំភើប ដែលនៅរដូវកាលទី 2 នឹងកាន់តែមានភាពអស្ចារ្យ សូមរង់ចាំតាមដាមទាំងអស់គ្នា។

តស់ ត្រៀមខ្លួនហើយឬនៅ?

របៀបដាក់ពាក្យចូលរួមប្រកួត សូមចូលទៅកាន់តំណភ្ជាប់ ៖

https://bit.ly/MetfoneSTARSSeason2

  1. បង្ហោះវីដេអូរបស់អ្នកនៅលើ TikTok
  2. ភ្ជាប់ជាមួយ hashtag #MetfoneStars នៅក្នុង caption វីដេអូរបស់អ្នក
  3. បំពេញព័ត៌មានរបស់អ្នកតាមរយៈ Link ដែលបានផ្តល់ជូន (ភ្ជាប់ Link)

យើងពិតជាចង់ឃើញទេពកោសល្យដ៏អស្ចារ្យរបស់អ្នកទាំងអស់គ្នា ទទួលបានការគាំទ្រ និង មានប្រជាប្រិយភាពទូទាំងប្រទេស!

សូមតាមដានតាមរយៈ Facebook & TikTok Fan Page: MeOne (https://web.facebook.com/meonebymetfone) ដើម្បីទទួលបានព័ត៌មានជាបន្តបន្ទាប់ពីកម្មវិធីប្រកួតប្រជែង និង កម្មវិធីផ្សេងៗទៀតផងដែរ !

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ