តារាប្រុសវាសនាល្អ សាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

Share This

ប្រិយមិត្តប្រាកដជាបានជ្រាបខ្លះមកហើយថា នៅក្នុងចង្កោមសិល្បៈខ្មែរមានតារាប្រុសជាច្រើនបានជួបស្នេហ៍នឹងនារីអាណិកជន ហើយបានរៀបការ និង បន្សាត់ខ្លួនចេញទៅរស់នៅបរទេស។ បន្ទាប់ពីរៀបការ និង បានចេញទៅរស់នៅតាមភរិយារួចនោះ គេសង្កេតឃើញម្នាក់ៗមានសុភមង្គល និង រីករាយជាមួយជីវិតគូយ៉ាងខ្លាំង រហូតមកដល់ពេលនេះពួកគេថែមទាំងទទួលចំណងដៃកូនៗទៀតផង។ តើតារាប្រុសណាខ្លះបានសាងស្នេហ៍នឹងនារីអាណិកជន? តស់! តាមដានជាមួយ «ប្រជាប្រិយ» ៖

១. តារាសម្តែង ស៊ុក សុភា

បច្ចុន្នប្បន្ន លោក ស៊ុក សុភា កំពុងផ្ញើវាសនាឯនាយទឹកដីប្រទេសអូស្ត្រាលី បន្ទាប់ពីបានរៀបការនឹងភរិយាជាអាណិកជនរួច។ លោកបានចេញទៅរស់នៅអូស្ត្រាលីប្រមាណជាង ១០ ឆ្នាំមកហើយ ក្នុងនោះលោក និង ភរិយាបានទទួលចំណងដៃកូនប្រុសស្រីដល់ទៅ ៥ នាក់ និង ថ្មីៗនេះលោកទើបតែប្រកាសដំណឹងល្អពីសមាជិកថ្មីម្នាក់ទៀត។ ងាកទៅមើលជីវិតឯកជនវិញ លោក និង ភរិយា កំពុងមានក្ដីសុខយ៉ាងខ្លាំង។

២. តារាចម្រៀង សោ ពន្លឺ

លោក សោ ពន្លឺ ដែលល្បីជាតួអង្គ គួចាលើយ ក្នុងបទចម្រៀង F4 ខ្មែរ ក៏មិនខុសពីលោក ស៊ុក សុភា ប៉ុន្មានដែរ បច្ចុប្បន្ននេះលោកបាន និង កំពុងសាងជីវិតរស់នៅលើទឹកដីប្រទេសអូស្ត្រាលីយ៉ាងមានសុភមង្គលជាមួយភរិយា និង ទទួលបានចំណងដៃកូនស្រី ៣ នាក់ ដ៏គួរឱ្យស្រឡាញ់ផងដែរ។ បើលើកពីសម្រស់វិញ លោក សោ ពន្លឺ ហាក់មិនចាស់សោះ មើលទៅលោកនៅតែសង្ហាដូចដើម។

៣. តារាចម្រៀង ខៀវ សំភេទ

ចំពោះតារាចម្រៀងសម្បុរស្រអែម ខៀវ សំភេទ វិញ បន្ទាប់ពីរៀបការក្នុងអំឡុងឆ្នាំ ២០០៥ លោកក៏បានចេញទៅរស់នៅតាមភរិយាឯសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះលោកសាងគ្រួសារប្រកបដោយសុភមង្គល និង មានចំណងដៃកូនៗ ៥ នាក់។ បើងាកទៅមើលសម្រស់ភរិយារបស់លោកវិញ ស្រស់ស្អាតមិនធម្មតាទេ។

៤. តារាចម្រៀង នៅ ស៊ីនឿន

តារាចម្រៀង នៅ ស៊ីនឿន បានរៀបការជាមួយនឹងភរិយាអាណិកជនដែលមកពីអាមេរិកកាលពីចុងឆ្នាំ ២០២១ កន្លងទៅ ហើយពេលបានចេញទៅរស់នៅទឹកដីប្រាក់ដុល្លារនោះ អ្នកទាំងពីរបានរៀបការម្តងទៀតយ៉ាងធំដុំ និង ពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ ជាមួយជីវិតរស់នៅយ៉ាងមានក្ដីសុខ។

៥. តារាចម្រៀង មាស សាលី

លោក មាស សាលី បានភប់ប្រសព្វស្នេហ៍នឹងភរិយាជាអាណិកជនរស់នៅអាមេរិក ហើយមានរយៈពេលប្រមាណ ៥ ឆ្នាំហើយដែលលោកបានរៀបការ និង ចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយភរិយា។ ពេលនេះជីវិតគូរបស់លោកកំពុងមានសុភមង្គលយ៉ាងខ្លាំង និង មានកូនស្រីម្នាក់ហើយ។

៦. តារាសម្ដែង ហង្ស ឈា

លោក ហង្ស ឈា បានជួបស្នេហ៍នឹងភរិយាមកពីសហរដ្ឋអាមេរិក ហើយបន្សាត់ខ្លួនចេញទៅរស់នៅតាមភរិយាយូរឆ្នាំមកហើយ។ ក្រោយពីបានរៀបការរួច លោក ហង្ស ឈា និង ភរិយាបានចាប់ដៃគ្នាបើកជំនួញនៅទឹកដីប្រាក់ដុល្លារនោះ និង កំពុងរស់នៅយ៉ាងរីករាយ ជាមួយចំណងដៃកូន ៣ នាក់ ដ៏គួរឱ្យស្រឡាញ់។

៧. តារាសម្តែង នួន សុផល

ងាកមកមើលលោក នួន សុផល ដែលមហាជនស្គាល់ជាតារាសម្តែងមានសាច់ដុំសង្ហា និង ជាតួនាយ ដាំ បច្ចុប្បន្ននេះលោកកំពុងរស់យ៉ាងរីករាយឯទឹកដីសហរដ្ឋអាមេរិក។ ជារឿយៗគេតែងឃើញលោកបង្ហោះរូបភាពជាមួយកូនស្រី ដោយកម្រឃើញបង្ហោះរូបជាមួយភរិយាណាស់ ហើយបើនិយាយពីសម្រស់ និង ភាពសង្ហាវិញ មើលទៅលោកគឺមិនប្រែប្រួលឡើយ។

៨. តារាចម្រៀង សេន រ៉ានុត

តារាចម្រៀង សេន រ៉ានុត បានសាងស្នេហ៍នឹងភរិយាជាអាណិកជនអាមេរិក និង បានចេញទៅរស់នៅទីនោះយូរឆ្នាំមកហើយ។ បន្ទាប់ពីរៀបការ លោកទទួលបានកូន ២ នាក់ និង កំពុងរស់យ៉ាងមានក្ដីសុខជាមួយភរិយា ហើយអ្វីដែលសំខាន់លោក និង ភរិយាថែមទាំងបានបើកជំនួញលក់មាសនៅអាមេរិកទៀតផង៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ឃើញរូបពីកុមារភាព ៤ សន្លឹករបស់ ព្រះកាយ ច័ន្ទ ហើយទើបដឹងថានាងពុះពារខ្លាំងលើវិថីសិល្បៈ ពិសេសគឺខាងរបាំបុរាណ

បានទៅថតឬនៅ? នៅប្រាសាទអង្គរវត្ត ចូលតាមផ្លូវក្រោយទៅទិសខាងជើង មានប្លង់ថតថ្មីមួយស្អាតខ្លាំងដូចកន្លែងឆ្លងភព

ដល់-ក! ការស្រាវជ្រាវថ្មីរកឃើញថា ការផឹកទឹកពីដបប្លាស្ទិកញឹកញាប់ អាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម

គាំទ្រផលិតផលខ្មែរ! ម្ចាស់ពាន MasterChef រដូវកាលទី ២ ស្រីណុច បង្កើតប្រ៊េនម្សៅស៊ុបផ្ទាល់ខ្លួន

(វីដេអូ) ឃើញទឹកចិត្តរឹងមាំការពារប្រទេសជាតិ! ទេព បូព្រឹក្ស និង ស្វាមី រៀបចំអំណោយ និង ថវិកាមួយចំនួន ជូនវីរកងទ័ពភេទទី ៣ នៅឧត្តរមានជ័យ

ព័ត៌មានបន្ថែម

ឃើញរូបពីកុមារភាព ៤ សន្លឹករបស់ ព្រះកាយ ច័ន្ទ ហើយទើបដឹងថានាងពុះពារខ្លាំងលើវិថីសិល្បៈ ពិសេសគឺខាងរបាំបុរាណ

(វីដេអូ) ឃើញទឹកចិត្តរឹងមាំការពារប្រទេសជាតិ! ទេព បូព្រឹក្ស និង ស្វាមី រៀបចំអំណោយ និង ថវិកាមួយចំនួន ជូនវីរកងទ័ពភេទទី ៣ នៅឧត្តរមានជ័យ

ឃើញ Peypey Dy បង្ហាញអារម្មណ៍មានអម្រែកលើស្មាធ្ងន់ ជី ដេវីត ចេញមកលើកទឹកចិត្តភ្លាម

ទឹកចិត្តជ្រះថ្លា! ឮដំណឹងលោក ព្រាប សុវត្ថិ បុកល្ហុង ទទួលមរណ-ភាព ឧកញ៉ា ព្រាប សុវត្ថិ ចូលរួមរំលែកទុក្ខ និង ចូលបច្ច័យនូវថវិកាមួយចំនួន

ក្រោយផ្ទុះមតិវែកញែកលើភរិយា! លោក ផាណូ ស្វាមីអ្នកនាង ខាត់ សុឃីម បានបង្ហោះសារលើកពីគំនិតផ្ទាល់ខ្លួនមួយ

ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមី រៀបចំពិធីចេញខែឱ្យកូនប្រុសដំបូងលក្ខណៈគ្រួសារយ៉ាងស្ងប់ស្ងាត់

(វីដេអូ) ស្តាប់ហើយអួលដើម-ក! សម្បត្តិ លើកយកស្ថានភាពពិតក្នុងប្រទេស មកសរសេរចម្រៀងពីការស្វែងរកសន្តិភាព

មហាជនរំភើបជំនួស! ឆលី មានសាច់មានឈាមស្រស់បស់ជាងមុនច្រើន អំឡុងពេលព្យាបាលនៅម៉ាឡេស៊ី

ស្វែងរកព័ត៌មាន​ ឬវីដេអូ