សម្រាប់សមាជិក ប.ស.ស. ដែលបានបង់ភាគទានទៅកាន់ បេឡាជាតិសន្តិសុខសង្គម ឬ ប.ស.ស. បានបំពេញគ្រប់លក្ខខណ្ឌ ដោយបានបង់ភាគទានទៅ ប.ស.ស. បានយ៉ាងតិច ៩ ខែក្នុងអំឡុងពេល ១២ ខែចុងក្រោយ គិតមកដល់ខែសម្រាលកូន។
ដើម្បីស្នើសុំប្រាក់បំណាច់មាតុភាព សមាជិកត្រូវមានឯកសារដូចខាងក្រោម ៖
១. ទម្រង់ «ប្រាក់បំណាច់ប្រចាំថ្ងៃ ផ្នែកថែទាំសុខភាព»
២. លិខិតចេញ-ចូលពីមន្ទីរពេទ្យ
៣. ប័ណ្ណសមាជិក ប.ស.ស. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស
៤. លេខគណនីធនាគារអេស៊ីលីដា
៥. សេចក្តីចម្លងសំបុត្រកំណើតកូន
៦. លិខិតផ្ទេរសិទ្ធិ (ករណីអនុញ្ញាតឱ្យសាច់ញាតិបើកជំនួស និង ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសាច់ញាតិ)។
គួរបញ្ជាក់ថា ក្នុងករណីទៅសម្រាលនៅមូលដ្ឋានសុខាភិបាលមិនមែនដៃគូ ប.ស.ស. ត្រូវមានលិខិតពិនិត្យសុខភាពក្រោយសម្រាលនៅមូលដ្ឋានសុខាភិបាលដៃគូរបស់ ប.ស.ស.៕