គិតមកដល់ពេលនេះ ជាង ២ ខែហើយ ដែលតារាចម្រៀងស្រី រ៉ាប៊ី និង លោក Nick Taylor បានក្លាយជាស្វាមីភរិយាស្របតាមប្រពៃណី ដែលបានរៀបចំកម្មវិធីមង្គលយ៉ាងអធិកអធមកាលពីដើមខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ។
ក្រោយរៀបការរួច រ៉ាប៊ី និង Nick Taylor បានចាប់ដៃគ្នាសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខក្រោមឈ្មោះជាប្ដីប្រពន្ធដ៏ផ្អែមល្ហែម ស្ដែងឱ្យមហាជនបានឃើញ និង លួចច្រណែន ដែលបានឃើញចំណាយពេលវេលាដើរកម្សាន្តក្រេបទឹកឃ្មុំនៅក្រៅប្រទេសទៀតផង។
លើសពីនេះ ប៉ុន្មានខែក្រោយរៀបការ ក្រៅពីបង្ហាញភាពផ្អែមល្ហែមក្នុងជីវិតប្ដីប្រពន្ធ រ៉ាប៊ី ក៏តែងបង្ហាញសកម្មភាពចាប់ដៃគ្នាធ្វើការងារជាមួយស្វាមីយ៉ាងមមាញឹក ដោយស្របពេលរៀបការមានស្វាមី នាងក៏កាន់តែក្ដោបបានទីផ្សារ ការងារហូរចូលរកចំណូលកាន់តែកាក់កប។
ដោយឡែក បើចាប់អារម្មណ៍ទាក់ទងនឹងគម្រោងនៃការសាងជីវិតគ្រួសាររបស់តារាចម្រៀង រ៉ាប៊ី និង ស្វាមីកូនខ្មែរកាត់អាមេរិករូបនេះវិញ កាលពីកន្លងទៅ រ៉ាប៊ី ក៏បាននិយាយបញ្ជាក់ឱ្យដឹងថា នាងនឹងសាងគ្រួសារជាមួយស្វាមីរស់នៅស្រុកខ្មែរបន្ត ដោយមិនមានគម្រោងទៅរស់នៅក្រៅប្រទេសជាមួយស្វាមីឡើយ។
ក្នុងនោះដែរ រ៉ាបី ក៏បាននិយាយដាច់ខាតថា ទោះបីជាថ្ងៃក្រោយស្វាមីរបស់នាង ត្រូវរស់នៅក្រៅប្រទេសឆ្ងាយគ្នាក៏ដោយ ក៏នាងមិនអាចទៅតាមស្វាមីដែរ ព្រោះនាងស្រឡាញ់ស្រុកកំណើតចូលចិត្តរស់នៅស្រុកខ្មែរជាង ប៉ុន្តែនាងសុខចិត្តទៅលេងស្វាមីម្ដងម្កាលវិញផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖