អ្នកប្រើកុងធនាគារ យកល្អគួរកុំធ្វើរឿង ៣ យ៉ាងនេះ ប្រយ័ត្នរងថ្មបាក់ ជាប់បទល្មើសបច្ចេកវិទ្យាដោយមិនដឹងខ្លួន

Share This

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ បានបញ្ជាក់ឱ្យបានដឹងថា ថ្មីៗនេះមន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានចាញ់ល្បិចឆបោករបស់ឧក្រិដ្ឋជនតាមរយៈការទិញផលិតផលតាមអនឡាញ និង បានផ្ទេរប្រាក់ទៅគណនីធនាគារ ប៉ុន្តែមិនបានទទួលផលិតផល ឬសម្ភារដែលបានបញ្ជាទិញនោះទេ។

ពាក់ព័ន្ធករណីនេះ មន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ និង បានកោះហៅម្ចាស់គណនីធនាគារ ឬ កុងធនាគារទាំងនោះ ហើយបានរកឃើញថា ម្ចាស់គណនីដើមបានជួលគណនីរបស់ខ្លួនទៅឱ្យជនល្មើស ឬជនឆបោកប្រាក់តាមបណ្តាញសង្គម ដើម្បីទទួលប្រាក់កម្រៃជើងសា។ ក្រោយពីក្រុមជនល្មើសបានប្រើវិធីសាស្រ្តលួងលោមសុំទិញ និង ជួលគណនីធនាគារពីម្ចាស់ដើម ពួកគេបានធ្វើការផ្លាស់ប្តូរលេខទូរស័ព្ទ និង លេខសម្ងាត់ ដើម្បីយកទៅគ្រប់គ្រង និង ធ្វើការឆបោកប្រាក់តាមបណ្តាញសង្គមនានាជាច្រើនករណី។

ក្នុងន័យនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ បានក្រើនរំឭកដល់ប្រជាពលរដ្ឋដូចខាងក្រោម៖

១. កុំលក់ ឬ ជួលគណនីធនាគាររបស់ខ្លួនឱ្យទៅបុគ្គលដទៃប្រើប្រាស់

២. កុំទទួលប្រាក់តាមគណនីធនាគារដែលពុំមានប្រភពច្បាស់លាស់ជំនួសមិត្តភក្តិ ឬ អ្នកដទៃ

៣. កុំទំនាក់ទំនងជាមួយជនអនាមិក ឬមិត្តភក្តិ ដែលព្យាយាមលួងលោម ឬសន្យាផ្តល់ប្រយោជន៍ ក្រោមរូបភាពខ្ចីប្រើប្រាស់កុងធនាគារ។

ក្នុងនោះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ បានបញ្ជាក់ឱ្យដឹងថា ការផ្តល់គណនីធនាគារ (ឬហៅថា កុងធនាគារ) ទៅឱ្យអ្នកដទៃប្រើប្រាស់ ដើម្បីទទួលបានកម្រៃជើងសារ អាចធ្វើឱ្យអ្នកប្រឈមមុខនឹងការចូលរួមប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាជាមួយក្រុមឧក្រិដ្ឋជន។ ការទទួលប្រាក់ជំនួស ការជួល ឬ ការលក់គណនីធនាគាររបស់ខ្លួនឱ្យទៅបុគ្គលដទៃប្រើប្រាស់ក្នុងគោលបំណងណាមួយ ឬដើម្បីបានប្រាក់កម្រៃ គឺជាការផ្តល់នូវមធ្យោបាយប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។ ចំពោះអ្នកផ្តល់មធ្យោបាយក្នុងការប្រព្រឹត្តនូវបទល្មើសគឺត្រូវចាត់ទុកថាជា «សហចារី» ដែលនឹងមានទោសទណ្ឌដូចជា «ចារី» ដែរ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ធ្វើចិត្តម្តេចបាន! ៥ យ៉ាង បង្ហាញពីការឈឺចាប់របស់ភរិយា ពេលដឹងថាប្តីឱបនឹងដើមទ្រូង ផិ-/តទៅស្រឡាញ់ប្រុសដូចគ្នា

បានឡានទំនើបមិនភ្លេចម៉ូតូចាស់! សេង មង្គល ទម្លាយអតីតកាល ១៤ ឆ្នាំមុន មានតែម៉ូតូចាស់មួយជិះទៅថតរឿង

មិនមែនមានតែទឹកបរិសុទ្ធទេ ឥលូវនៅអ៊ីតាលីមានដាក់លក់ខ្យល់បរិសុទ្ធយកពីបឹង Como មួយកំប៉ុងថ្លៃជាង ១០ ដុល្លារ

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

ព័ត៌មានបន្ថែម

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

អត់ពិបាកទៅដល់កប់ស្រូវទេ! ចង់ធ្វើ ប.ស.ស ទៅត្រឹមផ្សារអ៊ីអន ១ ក៏បាន កន្លែងស្អាតធំទូលាយ ត្រជាក់ស្រេង

ល្បីថាបងថ្លៃស្រី ៤ ប្រភេទនេះសុទ្ធតែខ្លាំងប៉ះមិនបាន តែបើប៉ះប្អូនថ្លៃសម័យយុគ ៩ នេះ មិនស្រួលខ្លោចវិញ

មិនជឿកុំប្រមាថ! ៥ ទីតាំងនៅក្នុងផ្ទះ ហាមដាច់ខាតកុំតាំងនាឡិកាឱ្យសោះ ប្រយ័ត្នទ្រព្យក៏បង់ គ្រួសារក៏មានបញ្ហា

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ចែកគ្នាដឹង! ករណីសៀវភៅគ្រួសារខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាចស្នើសុំកែបាន ប្រើពេលមិនលើស ១៥ ថ្ងៃទេ

ទៅដល់បាត់ដំបងកុំរំលង ត្រឹមស្រុកបាណន់មួយមានទីតាំងដើរលេងស្អាតៗមិនចេះតិច រាប់ត្រួសៗជិត ១០ កន្លែង

អត់ពិបាកដើរសួរគេទៀត! ចង់ផ្ទេរកម្មសិទ្ធិរថយន្ត កាន់តែឯកសារ ៨ មុខនេះ អាចធ្វើបានហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ