សារព័ត៌មាន Ettoday បានទម្លាយរឿងរ៉ាវរបស់បុរសជាអ្នកស្រឡាញ់ភេទដូចគ្នាម្នាក់នៅប្រទេសចិន ដែលត្រូវដៃគូញាត់ប្រដាប់ម៉ាស្សាចូលក្នុងខ្លួនខណៈរួមភេទដោយមិនដឹងខ្លួន លុះដល់ញ័រពេញពោះទើបរត់ទៅពេទ្យឱ្យជួយយកចេញ។
តាមគ្រូពេទ្យបានឱ្យដឹងថា មានបុរសវ័យ ២៤ ឆ្នាំម្នាក់ បានមកមន្ទីរពេទ្យដើម្បីទទួលការព្យាបាលបន្ទាន់ ដោយគេបានសារភាពឱ្យដឹងថានៅយប់មិញនេះ គេបានរួមភេទជាមួយដៃគូ ហើយមានអារម្មណ៍ថាគេបានញាត់អ្វីម្យ៉ាងទៅក្នុងនោះតែមិនដឹងថាជាអ្វី គេក៏ព្យាយាមដកចេញដែរតែមិនបានសម្រេច រីឯដៃគូនោះក៏ទៅបាត់ទៀត។
គ្រូពេទ្យក៏បានធ្វើការពិនិត្យមើលទៅឃើញថា មានវត្ថុរឹងម្យ៉ាងប្រវែងប្រហែល ១០ ទៅ ២០ សង់ទីម៉ែត្រនៅក្នុងរន្ធគូថរបស់បុរសរូបនេះ ដែលវាឡើងទៅដល់ពោះវៀនធំទៅហើយ។ ក្នុងនោះ គ្រូពេទ្យក៏បានប្រញាប់ធ្វើការវះកាត់ឱ្យបុរសរូបនេះ ដោយបានទាញយកវត្ថុនោះចេញមកបានសម្រេច ដែលតាមពិតទៅវាគឺជាប្រដាប់ម៉ាស្សាផ្លូវភេទ ហើយអ្វីដែលធ្វើឱ្យគ្រូពេទ្យភ្ញាក់ផ្អើលនោះ គឺវានៅញ័រថែមទៀតផង បើទោះជានៅក្នុងពោះជាងមួយយប់ក៏ដោយ៕
ប្រភព៖ Khaosod