នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជូនដំណឹងឱ្យបានដឹងថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ ២០២៥ ដើម្បីចូលបម្រើការងារនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំនួន ២៦ នាក់។
ក្នុងនោះជំនាញដែលនឹងត្រូវជ្រើសរើសមានដូចជា ៖
១. ជំនាញព័ត៌មានវិទ្យា
២. ជំនាញនីតិសាស្រ្ត
៣. ជំនាញរដ្ឋបាលសាធារណៈ
៤. ជំនាញគណនេយ្យ
ចំពោះកាលបរិច្ឆេទសម្រាប់ផ្តល់ពាក្យ គឺគិតចាប់ពីថ្ងៃទី ២០-២៤ ខែតុលា ឆ្នាំ ២០២៥ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានទីតាំងស្ថិតនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបុរី ប៉េង ហួត បឹងស្នោរ)៕