ម្ង៉ៃៗឃើញប្តីចុចតែទូរស័ព្ទស្មានថាមានស្រី ខំលួចឆែកមើល ឆែកចុះឡើងអត់ឃើញមានស្រី តែឃើញប្តីឈែតលួចទិញថ្នាំលេង
នារីជនជាតិម៉ាឡេស៊ីម្នាក់ បានទម្លាយរឿងរ៉ាវជីវិតរបស់នាងក្រោយពីរៀបការ ដែលស្មានថាប្តីលួចមានស្រី ព្រោះឃើញចុចទូរស័ព្ទខ្លាំងពេក តែខុសស្រឡះស្រីមិនមានតាមពិតប្តីជើងល្អលួចលេងថ្នាំញៀន។
នារីរូបនេះបានរៀបរាប់ឱ្យដឹងថា ក្រោយពីរៀបការហើយ នាងក៏សង្កេតឃើញថាប្តីចេះតែចុចទូរសព្ទញឹកញាប់ ទើបនាងក៏សម្រាប់ចិត្តលួចឆែក ព្រោះខ្លាចថាគេមានស្រី។ ខណៈចូលដល់កម្មវិធី WhatsApp ក្នុងទូរស័ព្ទ នាងក៏ស្រាប់តែភ្ញាក់ផ្អើលនិយាយមិនចេញ តាមពិតប្តីគ្មានស្រីទេ តែគេបែរជាលួចលាក់នាងលេងថ្នាំញៀនទៅវិញ។
យ៉ាងណាមិញ នាងពិតជាខកចិត្តខ្លាំងណាស់ ព្រោះខំតែជឿទុកចិត្តគេអស់ពីបេះដូង ហើយមុននេះក៏ថែមទាំងមានគម្រោងនឹងបើករបរកស៊ីមួយឱ្យគេទៀត តែគេបែរជាមកប្រព្រឹត្តរឿងដែលនាងទទួលយកមិនបានដូច្នេះ។
អ្វីដែលធ្វើឱ្យនាងកាន់តែពិបាកចិត្តនោះ គឺនាងមិនអាចលែងលះគេបាននោះទេ បើទោះជាចិត្តចង់ប៉ុនណា ព្រោះតែទើបរៀបការហើយមិនបានប៉ុន្មានឡើយ នាងបានត្រឹមតែទ្រាំរស់នៅយ៉ាងអស់ជំនឿចិត្តជាមួយនឹងមនុស្សដែលខ្លួនធ្លាប់ស្រឡាញ់ប៉ុណ្ណោះ។ នាងក៏ទ្រាំលេបរឿងនេះទុកម្នាក់ឯងមិនបាន ទើបក៏យកមកទម្លាយនៅបណ្តាញសង្គមដូច្នេះ៕