ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមបានផ្ទុះចាប់អារម្មណ៍ភ្ញាក់ផ្អើល និង វែកញែកខ្លាំង ក្រោយពីបានឃើញតារាចម្រៀងស្រី វ៉ាន់ នីឡា ឡាយវីដេអូស្រែកទ្រហ៊ោយំខ្លាំងៗ ដោយប្រតិកម្មលើគណនីហ្វេសប៊ុកផេកមួយបានបង្ហោះប្រើពាក្យពេចន៍មិនសមរម្យដៀមដាមឱ្យនាង ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តនាងខ្លាំង។
ក្នុងនោះ វ៉ាន់ នីឡា បានរៀបរាប់ទាំងទឹកភ្នែកពោរពេញដោយការឈឺចាប់ និយាយទៅកាន់ម្ចាស់ហ្វេសប៊ុកផេកនោះ ដោយសួរថានាងខុសអី ធ្លាប់ធ្វើអ្វីលើអ្នកឯងបានជាបង្ហោះពាក្យសម្ដីវាយប្រហារបែបនេះលើនាង ទាំងដែលនាងមិនដែលដឹងខ្លួនថាធ្លាប់ធ្វើអ្វីខុស ឬ បង្ហោះអ្វីឱ្យប៉ះពាល់ដល់អ្នកណាម្នាក់ឡើយ។
ជាមួយគ្នានោះ វ៉ាន់ នីឡា ក៏បានបង្ហោះរូបភាពហ្វេសប៊ុកផេកមួយដែលបង្ហោះថាឱ្យនាង ដោយភ្ជាប់ជាមួយសារថា ៖ «បងប្អូនស្គាល់ផេកនេះហើយមែនទេ? ខ្ញុំទើបតែបានឃើញខ្លឹមសាររបស់ admin ផេកនេះ ខ្ញុំពិតជាទទួលយកមិនបានដាច់ខាតនៅពាក្យសម្ដីបែបនេះ តើខ្ញុំគួរធ្វើយ៉ាងណា? ហេតុអីក៏ម្នាកប្រុសនេះសម្ដីថោកជាងសត្វតិរច្ឆានបែបនេះ? តើខ្ញុំបានខុសអី ខ្ញុំធ្វើអីលោកឯង ក្រុមលោកឯង ឬខ្ញុំបានថាឱ្យអ្នកណាគេ ? បងប្អូន ខ្ញុំត្រូវតែរកយុត្តិធម៌ឱ្យខ្លួនខ្ញុំឱ្យបាន»៕
សូមទស្សនាវីដេអូខាងក្រោម៖



