សូមប្រុងប្រយ័ត្ន! មានករណីនារីម្នាក់អាយុទើប ២៧ ឆ្នាំ បានបាត់បង់ជីវិត ដោយសារងូតទឹកឱនកក់សក់ហើយដាច់សសៃឈាមខួរក្បាល

Share This

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាន និង កំពុងនាំគ្នាចូលរួមរំលែកទុក្ខសម្ដែងក្ដីសោកស្ដាយ បន្ទាប់ពីទទួលបានដំណឹងនារីមួយរូបឈ្មោះ ឡុង ចរិយា បានបាត់បង់ជីវិតក្នុងអាយុ ២៧ ឆ្នាំ ឱនកក់សក់បណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ២ រសៀល។ នេះបើតាមការឱ្យដឹងពីគណនីឈ្មោះ Ou Savet

បើតាមរយៈគណនីប្អូនបង្កើតនៃគ្រួសារសព នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក៏បានជូនដំណឹងឱ្យបានដឹងដែរថា ខ្លួនមានឈ្មោះ ឡុង ច័ន្ទតារា ត្រូវជាប្អូនបង្កើតនៃគ្រួសារសព ជូនដំណឹងទៅដល់ពុកម៉ែ ពូមីង អ៊ំប្រុសអ៊ំស្រី មិត្តភក្កិ បងប្អូនជិតឆ្ងាយទាំងអស់អំពីមរណទុក្ខ ដែលបងស្រីបង្កើតរបស់ខ្លួនឈ្មោះ ឡុង ចរិយា (Charya) បានទទួលមរណភាព នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ២ រសៀល ដោយសារដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ។

តាមប្រភពបានឱ្យដឹងទៀតថា បច្ចុប្បន្នសពតម្កល់នៅគេហដ្ឋាន ត្រៀមដង្ហែចេញទៅវត្តជម្ពូវ័ន ផ្លូវជាតិលេខ ៤ រាជធានីភ្នំពេញ នាម៉ោង ២ រសៀល និង បូជានៅម៉ោង ៦:០០ ល្ងាច ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ។

គួរឱ្យដឹងដែរថា បើតាមការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ou Savet ក៏បានបង្ហាញពីមូលហេតុនៃការស្លាប់បាត់បងជីវិតរបស់នារីមួយរូបឈ្មោះ ឡុង ចរិយា ដែរថា គឺដោយសារតែការមកពីហត់ និង ក្តៅ ហើយមកដល់ផ្ទះងូតទឹកឱនក្បាលកក់សក់ ទើបបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលតែម្តង៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

៣ ថ្ងៃមុនវគ្គផ្ដាច់ព្រ័ត្រ! គណៈកម្មការ Miss Universe ២ រូប បានប្រកាសដើរចេញពីកម្មវិធីមិនស្ដាយ ព្រោះហេតុផលផ្ទៃក្នុងដ៏ក្ដៅគគុក

រកឃើញហើយ! រាជិនីគ្រងមកុដ MU 2025 បានទៅលើបវរកញ្ញាមកពីប្រទេសម៉ិកស៊ិក

ដំណឹងរីករាយ! សម្បត្តិវប្បធម៌ខ្មែរមានតម្លៃ ៦ មុខ ដែលបាត់បង់ពីកម្ពុជា បានត្រឡប់មកមាតុប្រទេសវិញហើយ ប្រគល់ជូនដោយជនជាតិហុងគ្រី

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

(វីដេអូ) ស្រងេះស្រងោចបំផុត! ទិដ្ឋភាពអ្នកសិល្បៈចូលរួមដង្ហែសពជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

ព័ត៌មានបន្ថែម

ដំណឹងរីករាយ! សម្បត្តិវប្បធម៌ខ្មែរមានតម្លៃ ៦ មុខ ដែលបាត់បង់ពីកម្ពុជា បានត្រឡប់មកមាតុប្រទេសវិញហើយ ប្រគល់ជូនដោយជនជាតិហុងគ្រី

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

ត្រៀមទប់ឱ្យជាប់! អ្នកឆ្នាំ «ជូត» ចូលឆ្នាំថ្មី ២០២៦ អាចប្រឈមបញ្ហាច្រើនត្រូវដោះស្រាយ ពាក់ព័ន្ធសាច់ញាតិចាស់ទុំ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

នៅពោធិ៍សែនជ័យ! ម៉ែធម៌ លង់ស្នេហ៍កូនធម៌វ័យ ២០ ឆ្នាំរហូតមានផ្ទៃពោះ ៨ ខែ ឆ្លៀតពេលម៉ែធម៌ទម្ងន់ កូនធម៌បបួលមិត្តភក្តិម៉ែធម៌ ឡើងផ្ទះសំណាក់

សាឡាងដឹកមនុស្ស ២៦៧ នាក់នៅកូរ៉េ ជួបឧបទ្ទវហេតុជាប់កឿងនឹងកោះដាច់ស្រយាលមួយ ងងឹតស្ងាត់ជ្រងំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ