ថ្មីៗនេះនៅប្រទេសថៃ កំពុងផ្ទុះករណីរឿងភេទទីបីម្នាក់បានជះទឹកស៊ុបក្តៅទៅលើបុរសម្នាក់បណ្តាលឱ្យមានរបួសរលាកពេញខ្លួន រហូតធ្វើឱ្យកើតទៅជារឿងមិនសុខចិត្តដល់ក្រុម LGBTQ+ ក្នុងប្រទេសថៃនាំគ្នាលើកទ័ពមកជេរស្តីជនបង្កដល់កន្លែងរស់នៅ។
តាមព័ត៌មាន បន្ទាប់ពីបានបង្កហេតុរួច ជនបង្កដែលជាភេទទីបីឈ្មោះថា Pim វ័យ ២២ ឆ្នាំ បានមកសំងំលាក់ខ្លួននៅក្នុងខុនដូររបស់ខ្លួននាម្តុំ Rangsit។ ក្រោយពីបានដឹងរឿង និង ឃើញវីដេអូការជះទឹកស៊ុបដ៏មិននឹកស្មាននេះហើយ ក្រុម LGBTQ+ ក្នុងប្រទេស ដែលមានបុគ្គលល្បីៗជាច្រើនបាននាំគ្នាចេញមុខមកទាមទារយុត្តិធម៌ជូនទៅដល់ជនរងគ្រោះ ហើយក្នុងនោះក៏មានក្រុម LGBTQ+ បាននាំគ្នាលើកទ័ពទៅដល់មុខខុនដូររបស់ជនបង្ក និង បាននាំគ្នាជេរស្តីទាមទារឱ្យជនបង្កប្រគល់ខ្លួនទៅឱ្យប៉ូលិស។
យ៉ាងណាមិញ មកទល់ពេលនេះ ជនបង្កក៏ត្រូវបានប៉ូលិសឃាត់ខ្លួនបានសម្រេច ហើយកំពុងតែឃុំខ្លួនដើម្បីសួរនាំទៅតាមផ្លូវច្បាប់។ ដោយឡែក ជនរងគ្រោះផ្សេងៗដែលជនបង្កធ្លាប់ធ្វើបាបកន្លងមក ក៏បាននាំគ្នាចេញមុខបណ្តើរៗ ដើម្បីទាមទារយុត្តិធម៌ព្រមៗគ្នាផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Khaosod