អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់កុំឱ្យពលរដ្ឋព្រួយបារម្ភ ខណៈជាតិពុលក្នុងខ្យល់នៅកម្ពុជា មិនទាន់ឈានដល់កម្រិតប្រកាសអាសន្នទេ

Share This

នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ នេះ ឯកឧត្ដម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ការបំពុលខ្យល់នៅក្នុងប្រទេសកម្ពុជា មិនទាន់កើនឡើងកម្រិតនៃការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះទេ ហើយសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ។

ឯកឧត្ដមបានបន្ដថា តាមទិន្នន័យដែលទទួលបានពីឧបករណ៍ និង ស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យកត់សម្គាល់នៅអំឡុងពេលប៉ុន្មានថ្ងៃនេះ ជាពិសេសការកើនឡើងកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមានតូចជាងឬស្មើ ២,៥ មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ទាក់ទងនឹងការធ្លាក់ចុះនេះដែរ ឯកឧត្ដមអ្នកនាំពាក្យបានពន្យល់ថា ដ្បិតកំហាប់ភាគល្អិតនៃការបំពុលខ្យល់នៅកម្ពុជាបានកើនឡើងដល់កម្រិតជាង ៣០ មីក្រូក្រាម ក្នុងមួយម៉ែត្រគូបក្តី ប៉ុន្តែកម្រិតនេះមិនបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈឡើយ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្រិតនេះស្ថិតនៅក្រោមបន្ទាត់ក្រហមនៃការប្រកាសអាសន្ន ហើយក្នុងករណីនៅបន្ដកើនឡើងក្រសួងបរិស្ថាន នឹងចេញជូនដំណឹងដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់ ខណៈក្រសួងបានបញ្ចេញរថយន្ដចល័តដើម្បីពិនិត្យគុណភាពខ្យល់ ដែលមានទីតាំងចំនួន ៦០ កន្លែង នៅទូទាំងប្រទេស ហើយនៅរាជធានីភ្នំពេញមាន ១០ ទីតាំងផងដែរ។

ក្នុងនោះ ឯកឧត្តម ខ្វៃ អាទិត្យា ក៏បានបញ្ជាក់បន្ថែមថា ការធ្លាក់ចុះគុណភាពខ្យល់នេះ មានប្រភពមកពីការបញ្ចេញផ្សែងពីយានយន្ត រោងចក្រ ឧស្សាហកម្ម ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅឋាន និង ប្រភពផ្សេងៗទៀត រួមផ្សំនឹងកត្តាប្រែប្រួលធាតុអាកាស៕

ប្រភព ៖ ក្រសួងព័ត៌មាន

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ស្រឡាញ់មើលចិត្តគ្នាច្រើនឆ្នាំ! ពេលនេះ អ៊ីវ៉ា និង គូស្នេហ៍ ដឹកដៃគ្នាទៅសំអាងការរើសឈុតត្រៀមថ្ងៃពិសេសហើយ

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

កន្លងផុតមួយរយៈ ពេជ្រ ចរណៃ បានទៅរកគ្រូមើលផ្លូវងងឹត រកឃើញមូលហេតុស្មានមិនដល់មួយ អាចជាផ្នែកធ្វើឱ្យមានភ្លើងឆេះ

ព័ត៌មានបន្ថែម

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ