បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាង ៣ ទសវត្សន៍ មកហើយ ដែលពិធីការិនីរៀមច្បងអ្នកនាង យុគ ចិន្តា នៅតែគ្រងតំណែងនៃភាពល្បីល្បាញក្នុងវិស័យសិល្បៈ បើទោះជាមានពិធីការិនីពន្លកថ្មីជាច្រើនដុះព្រោងព្រាតជាបន្តបន្ទាប់។
ក្នុងនោះ អ្នកនាង យុគ ចិន្តា មិនត្រឹមតែត្រូវបានក្លាយជាពិធីការិនីល្បីឈ្មោះ ក្តោបបានប្រជាប្រិយភាពច្រើនវស្សានោះឡើយ ពោលគឺអ្នកនាង គឺជាពិធីការិនីរៀមច្បង ដែលមានសិស្សប្អូន និង អ្នកសិល្បៈជាច្រើនសរសើរនូវសមត្ថភាព និង ភាពថ្លៃថ្នូររបស់អ្នកនាងក្នុងការនិយាយស្តីក្នុងនាមជាពិធីការិនីទៀតផង។
ដោយឡែក ងាកទៅកាន់ជីវិតឯកជនក្នុងនាមជា Single Mom ឯណោះវិញ អ្នកនាង យុគ ចិន្តា ក្រៅពីអាជីពសិល្បៈ អ្នកនាង គឺជាថៅកែហាងជាច្រើនកន្លែង រហូតមានមហាជន និង អ្នកសិល្បៈជាច្រើនបានហៅអ្នកនាង ជាសេដ្ឋិនីលាក់មុខទៀតផង។ ក្នុងនោះដែរ ជំនួយក្នុងដៃរបស់អ្នកនាងមានដូចជា ភោជនីយដ្ឋាន ស្លឹកឈូក, ចងចាំ Lounge, រីស៊ត ChangCham Eco Lodge និង ហាងកាត់សម្លៀកបំពាក់ អម រចនាម៉ូត ដែលមានកូនស្រីជាអ្នកគ្រប់គ្រងជាដើម៕