ណាត់គ្នាធ្វើបុណ្យ! វត្តគល់ទទឹង ប្រារព្ធបុណ្យមាឃបូជា មានបង្ហោះប៉េងប៉ោង ដង្ហែប្រទីប ផ្កា និងកម្មវិធីជាច្រើន
បុណ្យមាឃបូជា ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមបុណ្យធំផ្សេងទៀត ដែលប្រារព្ធឡើង ដើម្បីរំឭកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។
ទន្ទឹមទៅនឹងថ្ងៃបុណ្យដែលកៀកខិតជិតមកដល់ នៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ តាមរយៈផេក វត្តនិគ្រោធវ័ន គល់ទទឹង បានជូនដំណឹងពីការរៀបចំពិធីបុណ្យមាឃបូជា និង ដង្ហែព្រះបរមសារីរិកធាតុ ដែលនឹងប្រារព្ធទៅនៅថ្ងៃអាទិត្យ ១៥ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៣។
ខាងក្រោមនេះជាវារៈកម្មវិធីបុណ្យ ៖
– ម៉ោង ៨ : ០០ ព្រឹក ៖ សម្ដែងព្រះធម៌ទេសនាគ្រែ ៣ ដឹកនាំដោយព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព
– ម៉ោង ៩ : ៣០ ព្រឹក ៖ រាប់បាត្រព្រះសង្ឃ ១៨៥ អង្គ និងអញ្ជើញពុទ្ធបរិស័ទពិសាភោជនាហារ
– ម៉ោង ២ : ០០ រសៀល ៖ នមស្ការ សមាទាសីល និងចម្រើនព្រះបរិត្ត
– ម៉ោង ២ : ៣០ រសៀល ៖ សម្ដែងព្រះធម៌គ្រែ ៣ ដឹកនាំដោយពញរះមង្គលធម្មកិច្ច ភួង សុវណ្ណ
– ម៉ោង ៤ : ០០ រសៀល ៖ ដង្ហែព្រះបរមសារីរិកធាតុ និងមាឃបូជា
– ម៉ោង ៥ : ០០ រសៀល ៖ គោរពអញ្ជើញពុទ្ធបរិស័ទពិសាភោជនាហារ
– ម៉ោង ៥ : ៣០ រសៀល ៖ បង្ហូតទង់ព្រះពុទ្ធសាសនា និងបង្ហោះប៉េងប៉ោង ដង្ហែប្រទីប និងផ្កា
– ម៉ោង ៧ : ០០ យប់ ៖ សម្ដែងព្រះធម៌គ្រែ ៥ ដឹកនាំដោយព្រះគ្រូវិជ្ជាបញ្ញាសំវរ តុន គីមសាយ៕