ខួបគម្រប់ ១ឆ្នាំនៃការស្លាប់របស់ Tangmo មហាជនបែរយកអាយុនាងទៅទិញឆ្នោតភ្លូកទឹកភ្លូកដី
នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ គឺជាខួបគម្រប់មួយឆ្នាំនៃការស្លាប់ដោយសារការធ្លាក់ពីលើទូក ចូលទៅក្នុងទឹកទន្លេចៅផ្រះយ៉ា របស់តារាសម្តែងស្រី Tangmo ដែលធ្វើឱ្យមហាជនអ្នកគាំទ្រស្រណោះស្រណោកនឹករឮកដល់នាងជាខ្លាំង។
យ៉ាងណាមិញ ដោយសារតែសេចក្តីស្រឡាញ់នឹករឮក ក្នុងការគម្រប់ខួបនៃការស្លាប់របស់នាងនេះ ក៏មានមហាជនអ្នកគាំទ្រជាច្រើន បានរួមគ្នាធ្វើពិធីរំឮកមួយដល់នាងផងដែរ ដែលធ្វើឡើងនាមាត់ទន្លេចៅផ្រះយ៉ាផ្ទាល់ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ពោរពេញទៅដោយការចូលរួមយ៉ាងច្រើនកុះករ។
ដោយឡែក ជាមួយគ្នានេះ ក៏មានមហាជនមួយចំនួន បាននឹកឃើញយកអាយុរបស់នាង គឺ ៣៧ ឆ្នាំ ទៅផ្សងជាមួយឆ្នោតជាតិផងដែរ ម្នាក់ៗសម្រុកទិញយកលេខដូចអាយុរបស់នាងគ្រប់គ្នា ធ្វើឱ្យអ្នកលក់ លក់សឹងមិនទាន់ឡើយ។ មហាជនទាំងនោះមានសង្ឃឹមថា នឹងអាចមានលាភមានជ័យ ក្រែងលត្រូវបានប្រាក់កាសមកដោះស្រាយជីវភាព។ រីឯអ្នកខ្លះបានឱ្យដឹងថា បើសិនជាខ្លួនត្រូវឆ្នោតពិតមែន គេនឹងយកលុយនេះមួយចំនួន ទៅធ្វើបុណ្យឱ្យ Tangmo ហើយក៏សូមឱ្យនាងបានចាប់កំណើតនៅទីឋានកន្លែងល្អទៀតផង៕